សម្តេចតេជោ ហ៊ុន សែន ឲ្យអ្នកលេង TikTok ដែលយកឈ្មោះសម្តេចទៅប្រើ ត្រូវលុបចោលនៅថ្ងៃនេះ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់

ភ្នំពេញ៖ តាមសារសម្លេង នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ដែលបង្ហោះលើតេឡេក្រាម សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។

