**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

អ្នកវិភាគ៖ សន្ធឹកជើងនៃទ័ពទេវតាក្នុងថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោតបង្ហាញពីទឹកចិត្តដ៏មោះមុតក្នុងការការពារ សន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍរបស់កម្ពុជា

ភ្នំពេញ៖​ ទ័ពទេវតារាប់សែននាក់ជាមួយនឹងការតុបតែងដ៏ស្រស់ស្អាតដោយស្លៀកសម្លៀកបំពាក់សញ្ញាគណបក្សប្រជាជនកម្ពុជា​ប្រកប​ដោយទឹកមុខញញឹមប្រិមប្រិយ និងជំនឿទុកចិត្ត បានចូលរួមពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតក្នុងថ្ងៃទី១ ខែកក្កដានេះដែលបើក​ដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេសកម្ពុជា។

សន្ធឹកជើងដ៏សន្ធាប់ និងសំឡេងគាំទ្រដ៏ទ្រហឹង​អឹងកងនិងពោរពេញដោយភាពមោះមុតបានបង្ហាញពីទឹកចិត្តពុះកញ្ជ្រោលនៃពលរដ្ឋ​កម្ពុជាក្នុងការចូលរួម​ការពារ​សុខសន្តិភាព លទ្ធិប្រជាធិប​តេយ្យនិងការអភិវឌ្ឍដែលកម្ពុជាមានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​និងជានាយករដ្ឋមន្ត្រី។ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសរយៈពេលជាង ៤០ ឆ្នាំមកនេះបាននាំកម្ពុជាឆ្ពោះទៅរកការ​អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងពោរពេញដោយមោទភាព កិត្យានុភាពជាតិ និងកិត្តិយស​ជាទីបំផុត​និងបានតម្កល់សុខសន្តិភាពជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ភាពសុខសាន្តនិងសុខដុមនីយកម្មរបស់សង្គមកម្ពុជា និងការអភិវឌ្ឍ។

ថ្ងៃនេះលេខរៀងទី១៨ និងស្លាកគណបក្សប្រជាជនកម្ពុជាត្រូវបានឃើញគ្រប់ទីកន្លែងនៃប្រទេសកម្ពុជាដូចដែលគណបក្សប្រជាជនកម្ពុជា​តែងតែមានវត្តមានគ្រប់ទីកន្លែងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ អមដោយសម្រែកជយឃោសអបអរសាទរយ៉ាងកងរំពង។

សំខាន់​ជាងនេះ កម្មវិធីនយោបាយគណបក្សប្រជាជនកម្ពុជាដែលប្រកាសដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ត្រូវបានផ្សព្វផ្សាយ​យ៉ាងទូលំទូលាយនៅទូទាំងប្រទេសដើម្បីបញ្ជ្រាបជូនដល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាក៏ដូចជាប្រជាពលរដ្ឋឱ្យបានដឹងពីការតាំងចិត្តនិងការប្តេជ្ញារបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិនិងប្រជាជនកម្ពុជា។ សារនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជាគឺ​ជា​សារដែលហ៊ានថា គឺហ៊ានធ្វើ និងជាសារនយោបាយដែលបានផ្តល់នូវកិច្ចគាំពារសង្គមយ៉ាងច្រើនដែលជាការគិតគូររបស់គណបក្សប្រជា​ជនកម្ពុជាជាពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ចំពោះជាតិនិងប្រជាជនកម្ពុជា។​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថា គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខ​ជាមួយ​ប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គ ដឹកនាំប្រទេសឱ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍ លើគ្រប់ វិស័យប្រកបដោយមោទនភាព។ កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការ បែកបាក់ជាតិ និងពីទឹកដីដែលរចនាសម្ព័ន្ធសង្គមត្រូវបំផ្លាញដល់ឫសគល់ ទៅជាទឹកដីដ៏ស្រស់បំព្រង ដែល ប្រជាជនបានរស់នៅយ៉ាង សុខដុមរមនាក្នុងឯកភាពជាតិ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ហើយកំពុងរួមសាមគ្គីគ្នាក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ បន្តយកអស់កម្លាំងកាយ ចិត្ត បញ្ញា និង ស្មារតី ដើម្បីកសាង និងការពារមាតុភូមិរបស់ខ្លួន។ សម្តេចតេជោនាយករដ្ឋមន្រ្តី ប្តេជ្ញាជា ប្រវត្តិសាស្រ្ត ថែរក្សារាល់សមិទ្ធផលរបស់ ជាតិឱ្យគង់វង្សជារៀងដរាប។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាព្រឹត្តិការណ៍នយោបាយ ជា ប្រវត្តិសាស្ត្រមួយដែលមានសារៈសំខាន់ជាទីបំផុត ក្នុងការ កំណត់ ជោគវាសនាអនាគតរបស់ជាតិ។

សម្តេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា​គណបក្សប្រជាជនកម្ពុជាសុំការគាំទ្រពីជនរួមជាតិលើ «កម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨» ដើម្បីធានាការការពារសន្តិភាព និងនិរន្ដរជាតិលើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយ ប្រកាន់ ភ្ជាប់នូវគោលជំហរជាយុទ្ធសាស្រ្តច្បាស់លាស់ និងគណបក្សប្រជាជនកម្ពុជានឹងដាក់ចេញនូវគោល នយោបាយជាអាទិភាពចំនួន ៦ ចំណុច នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាផងដែរ ដែលគោលនយោបាយទាំងនេះគឺដើម្បីបម្រើផល ប្រយោជន៍ជូនប្រជាពលរដ្ឋ។

ការបើកឆាកថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិទី៧ នេះដោយមានការចូលរួមយ៉ាងច្រើនសន្ធាក់សន្ធាប់ពីប្រជាពលរដ្ឋអ្នក គាំទ្រ របស់ខ្លយនបង្ហាញថាពលរដ្ឋខ្មែរច្រើនលើសលប់បានគាំទ្រគណបក្សប្រជាជនកម្ពុជាដោយសារតែភាពចាស់ទុំផ្នែកនយោបាយ មានមេដឹកនាំបក្សដែលប្រកបដោយទេពកោសល្យដឹកនាំ និងមានគោលនយោបាយប្រាកដនិយម និងជាក់ស្តែងនិយមឆ្លើយតបនឹងតម្រូវ ការរបស់ពលរដលរដ្ឋ។

តាំងពីអតីតកាលរហូតមកដល់ពេលនេះ និងតទៅអនាគត គ្មានគណបក្សណាមួយអាចមកជំនួសគណបក្ស ប្រជាជនកម្ពុជា បានឡើយ។ សន្ទុះនៃការគាំទ្រគណបក្សប្រជាជនកម្ពុជាកាន់តែខ្លាំងឡើងៗ និងបានក្លាយជាកម្លាំងជាតិដ៏ធំមួយដែលជា សសរទ្រូងការពារជាតិ និងប្រជាជនកម្ពុជា, ការពារសន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង