ឯកឧត្តម ឌិត ទីណា ដឹកនាំសមាជិក សមាជិកា បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃដំបូងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកតំបែរ នាព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃដំបូងនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដោយមានសមាជិក សមាជិកា ចូលរួមចំនួនជាង ២,៦១៥នាក់ មកពី ៧ឃុំ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ទន្ទឹមនឹងនេះ ឯកឧត្តម ឌិត ទីណា បានសុំឱ្យប្រជាពលរដ្ឋស្រុកតំបែរ ក្នុងខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ៕
