ឯកឧត្តម ហេង សួរ ផ្ដាំផ្ញើជូនដល់មេក្រុមបក្សបន្តក្តាប់ឱ្យបានច្បាស់លាស់នូវសមាជិករបស់ខ្លួនដើម្បីឈានទៅដណ្តើមប្រៀបឈ្នះនាពេលបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាធាយ ទទួលបន្ទុកការងារយុវជន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំផ្អាវ នារសៀលហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានចុះជួបសំណេះសំណាលជាមួយមេក្រុមបក្ស គណបក្សភូមិ គណបក្សឃុំ ទូទាំងឃុំផ្អាវ ចំនួន ៦៥០នាក់ នៅស្នាក់ការបក្សឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ហេង សួរ បានពាំនាំការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជូនដល់សមាជិក សមាជិកាគណបក្សឃុំផ្អាវ ស្រុកបាធាយ។
ឯកឧត្តមក៏បានផ្ដាំផ្ញើជូនដល់មេក្រុមបក្សបន្តក្តាប់ឱ្យបានច្បាស់លាស់នូវសមាជិកក្រុមបក្សរបស់ខ្លួនដើម្បីឈានទៅដណ្តើមប្រៀបឈ្នះនាពេលបោះឆ្នោតជ្រើសតាំងតំណាងេរាស្រ្តនិតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ខាងនេះ។
