**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ**អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យក្រុមការងារពាក់ព័ន្ធត្រូវពង្រឹងយន្តការ និងដាក់ចេញវិធានការបន្ទាន់ ដើម្បីឆ្ពោះទៅលុបបំបាត់ជំងឺគ្រុនចាញ់**តួលេខមនុស្សស្លាប់ក្នុងគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារប្រទេសវ៉េណេស៊ុយអេឡា បានបន្តកើនឡើង

ឯកឧត្ដម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រៀម បើកយុទ្ធនាការឃោសបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្ដម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈអចិន្រ្តៃយ៍ ក្រុមការងារ គណបក្សចុះមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីត្រៀមបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ក៏ដូចជាដើម្បីត្រួតពិនិត្យ ការងារសំខាន់ៗ ដែលត្រូវអនុវត្តសំដៅដណ្តើមជ័យជម្នះ ឱ្យខាងតែបានជូនគណបក្ស និងប្រជាជននៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ក៏ដូចជាការបោះឆ្នោតលើកក្រោយៗទៀត ដើម្បីរក្សាការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើការរៀបចំផែនការ សកម្មភាព នៃការហែក្បួនបើកយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ឱ្យប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់របៀបរៀបរយល្អ, ប្រសិទ្ធភាព និងចៀសវាងឱ្យបាននូវការប៉ះពាល់នានា ស្របតាមបទបញ្ញាត្តិ, នីតិវិធី និងការណែនាំរបស់ គ.ជ.ប. ដើម្បីបង្ហាញពីភាពខ្លាំង, ភាពថ្លៃថ្នូរ និងភាពចាស់ទុំឱ្យស័ក្កិសមជាគណបក្សដែលធំជាងគេ និងមានប្រៀបឈ្នះជាងគេ។

អង្គប្រជុំក៏បានគិតគូរ យកចិត្តទុកដាក់ផងដែរ ទៅដល់ការថែរក្សា សុខភាព និងសុវត្ថិភាពជូនបងប្អូនទាំងអស់ ដែលបានចូលរួមនៅក្នុងការហែក្បួនឃោសនាបោះឆ្នោត។ ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យ និងផ្តល់ផែនការណែនាំ ដល់ក្រុមការងារ, គណៈកម្មាធិការបក្សស្រុក និងឃុំ ដើម្បីចាត់ចែង ការផ្សាយបន្តផ្ទាល់នូវការថ្លែសុន្ទករថានយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ឱ្យបានទៅដល់គ្រប់សមាជិកបក្សទាំងអស់ បានឃើញរូបភាព ឬ/ និងស្តាប់លឺសំឡេងផ្ទាល់របស់សម្តេចតេជោ ប្រធានគណបក្ស នៅគ្រប់មណ្ឌលសកម្មភាពបក្សនៅតាមភូមិឃុំ និងតាមទីតាំង ប្រមូលផ្តុំនានា ព្រមទាំងនៅតាមខ្នងផ្ទះផងដែរ។ អង្គប្រជុំក៏បានធ្វើការពិភាក្សា និងវាយតម្លៃសភាព ការណ៍រួម ទាំងស្ថានភាពសង្គម, សេដ្ឋកិច្ច និងនយោបាយ រួមទាំងបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានស្រុកមុខកំពូល។

នៅក្នុងឱកាសនោះ ឯកឧត្ដម វង្សី វិស្សុត បានផ្តល់ការណែនាំក្រុមការងារគណបក្សទាំងអស់ ត្រូវរក្សាឱ្យបានចលនការ និងប្រក្រតីភាព នៃបរិយាកាសទូទៅនៅក្នុងមូលដ្ឋាន និងត្រូវចិត្តទុកដាក់អនុវត្តទៅតាមផែនការណែនាំ និងផែនការសកម្មភាពការងារ ស្របទៅតាមប្រតិទិនការងារ ឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការងារផ្ទៀងផ្ទាត់ឯកសារបោះឆ្នោត និងត្រូវបន្តសកម្មភាពឃោសនា និងការចុះជួបសមាជិក បក្សតាមខ្នងផ្ទះ ដោយប្រើប្រាស់កម្លាំង យុវជនជាស្នូលជួរមុខ សំដៅធ្វើយ៉ាងឱ្យសមាជិក គណបក្សបានទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នា និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ពោលគឺត្រូវធានាឱ្យបានថា សមាជិកម្នាក់ សម្លេងគាំទ្រមួយសន្លឹក។

ឯកឧត្ដម វង្សី វិស្សុត បានក្រើនរំលឹកក្រុមការងារគណបក្សទាំងអស់ ត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធី ព្រមទាំងសេចក្តីណែនាំរបស់ គ.ជ.ប ដើម្បីធ្វើឱ្យបរិយាកាស និងដំណើរការ នៃការបោះឆ្នោតក្នុងមូលដ្ឋានស្រុកមុខកំពូល បានប្រព្រឹត្តិទៅដោយរលូន, មានសណ្តាប់ធ្នាប់ល្អ, គ្មានអំពើហិង្សា, គ្មានការគំរាមកំហែង និងដោយសេរី, ត្រឹមត្រូវ និងយុត្តិធម៌។

ជាមួយគ្នានេះ ក៏ត្រូវត្រៀមលក្ខណៈទប់ស្កាត់គ្រប់រូបភាពសកម្មភាពទាំងឡាយណា ដែលមានបំណងចង់បំផ្លាញការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោត ជាពិសេសក្រុម អ្នកនយោបាយជ្រុលនិយម ដែលនៅតែចិញ្ចឹមចិត្ត ចង់បំផ្លាញសន្តិភាព និងការអភិវឌ្ឍកម្ពុជា។

ឯកឧត្ដម វង្សី វិស្សុត បានណែនាំមន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ និងត្រូវបន្តខិតខំបម្រើប្រជាជន ជាពិសេសមិនត្រូវភ្លេច ក្នុងការផ្តល់សេវាសាធារណៈផ្សេងៗ ប្រកបគុណភាព ព្រមទាំងត្រូវយកចិត្តទុក ដាក់ដោះស្រាយភាព អសកម្មនានា, អយុត្តិធម៌សង្គម ពិសេសការដោះស្រាយ បញ្ហាការស់នៅប្រចាំថ្ងៃ និងការលើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។

ឯកឧត្ដមបានបន្តណែនាំមន្រ្តីគ្រប់លំដាប់ថ្នាក់ត្រូវបន្តសកម្មភាព មនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជាការផ្តល់ ជំនួយឧបត្ថម្ភផ្សេងៗ ដល់បងប្អូន ដែលមានការខ្វះខាតផ្នែកជីវភាព និងចាស់ជរាគ្មានទីពឹង ទន្ទឹមនឹងការយកចិត្តទុក ដាក់ដល់ ការប្រកបរបបអាជីវកម្ម, ការបង្កបង្កើនផល និងការងាររបស់ប្រជាជន។

ឯកឧត្ដមបានបន្តលើកទឹកចិត្ត ដល់ក្រុមការងារ ត្រូវបន្តយកចិត្តទុកដាក់អំពីផល ប៉ះពាល់បណ្តាលមកពីការ អនុវត្តគម្រោងអភិវឌ្ឍនានា ដើម្បីកុំឱ្យប៉ះពាល់ ដល់សតិអារម្មណ៍របស់ប្រជាជន និងត្រូវបន្តចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញឿន ដោយត្រូវយកចិត្ត ទុដាក់ក្នុង ការពង្រឹកកម្លាំងប្រជាការពារ និងតួនាទីរបស់បញ្ជាការគណៈឯកភាពឃុំនីមួយៗ និងត្រូវរក្សាការពារ នូវទ្រព្យសម្បត្តិទាំង ឡាយរបស់រដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង