អគ្គាធិការដ្ឋាន ប្រជុំពិនិត្យពិភាក្សារបាយការណ៍ លទ្ធផលសកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់ផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្ដមសេនីយ៍ឯក អគ្គាធិការ បានមានមតិស្វាគមន៍ដល់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់ ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ និងបានចូលរួមអបអរសាទរចំពោះ ឯកឧត្តម អគ្គាធិការរង និង លោកប្រធាននាយកដ្ឋាន ដែលទើបតែងតាំងមុខតំណែងថ្មីផងដែរ។
ឯកឧត្តម ឧត្ដមសេនីយ៍ឯក បានអនុញ្ញាតឱ្យមន្ត្រីជំនាញអានរបាយការណ៍ប្រចាំខែជូនដល់អង្គប្រជុំ និងបានស្នើឱ្យ ឯកឧត្តម លោកជំទាវ ព្រមទលោក លោកស្រីទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ ក៏បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានជូនពរដល់សមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
