សម្តេចតេជោ ហ៊ុន សែន៖ អ្នកលេង Facebook ហាមដាច់ខាតយករឿងសន្ដិសុខជាតិ មកបង្ហោះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានហាមប្រាមដល់អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មិនត្រូវយកបញ្ហាពាក់ព័ន្ធសន្ដិសុខជាតិ ទៅបង្ហោះផ្ដេសផ្ដាស ដោយគ្មានការអនុញ្ញាតឡើយ។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី២៩ មិថុនា សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំសូមផ្ដាំផ្ញើអ្នកលេង Facebook ទាំងអស់ ហាមដាច់ខាតយករឿងសន្ដិសុខជាតិ មកបង្ហោះមិនអនុញ្ញាតទេ បើគ្មានការអនុញ្ញាតខាងយោធា មិនអាចលេងសើចបានទេ។ សូមប្រាប់ឲ្យហើយ រឿងសន្ដិសុខជាតិ មិនមែនរឿងតូចតាចទេ» ៕
