**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

រដ្ឋមន្ដ្រីក្រសួងកសិកម្ម៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ គឺជាកត្តាកំណត់ជោគវាសនាប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ជាកត្តាដ៏សំខាន់ក្នុងការកំណត់ជោគវាសនាប្រទេសកម្ពុជា។ ឯកឧត្តមបានរំឭកប្រជាជនខ្មែរគ្រប់រូប ឱ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងយ៉ាងដូច្នេះ នាឱកាសលោកអញ្ជើញជាអធិបតី នៅក្នុងពិធីចុះកិច្ចព្រមព្រៀងកិច្ចសន្យាផលិតកម្មដំណាំស្រូវ នៅខេត្តកំពង់ធំ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម។ គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ។ ឯកឧត្តមរដ្ឋមន្ដ្រី ថ្លែងបន្ថែមថា ការចុះកិច្ចសន្យាកសិកម្ម ទាមទារឱ្យភាគីទាំងអស់ ទាំងខាងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រី បានជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ខណៈក្រសួងកំពុងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលមានគោលនយោបាយដាក់មន្រ្តីបច្ចេកទេសកសិកម្មចំនួន ១,៦០០នាក់ នៅតាមឃុំទាំងអស់ដែលមានសកម្មភាពកសិកម្ម ព្រមទាំងការគិតគូរពង្រឹងសហគមន៍ ទាំងលើផ្នែកបច្ចេកទេស និងថវិកា។ យ៉ាងណាក៏ដោយ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ការងារនេះទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម ប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា កិច្ចសន្យាកសិកម្មដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ មានចំនួន៤៦កិច្ចសន្យា អនុវត្តដោយសហគមន៍ចំនួន៤០ និងក្រុមផលិតចំនួន៦។ ក៏មានផងដែរ ការចុះអនុស្សរណៈយោគយល់ចំនួន១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល ដោយនឹងមានការប្រមូលទិញស្រូវចំនួនជិត២ម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កិច្ចសន្យាទាំង៤៦ដែលបានធ្វើឡើងនាពេលនេះរួមមាន៖ កិច្ចសន្យាជាមួយក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មានចំនួន ២២ កិច្ចសន្យា ស្មើនឹង ៣,០០០ តោនស្រូវ និងបន្លែ, ក្រុមហ៊ុនSignatures of Asia Co.,Ltd ចំនួន ៨ កិច្ចសន្យា ស្មើនឹង ៦,៦៩០ តោន, ក្រុមហ៊ុនKompong Thom Rice Mill 1688 ចំនួន ៤ កិច្ចសន្យា ស្មើនឹង ២ ០២០ តោន, ក្រុមហ៊ុនB.R.M Agro Co.,Ltd ចំនួន ២ កិច្ចសន្យា ស្មើនឹង ២,៩២៨ តោន,ក្រុមហ៊ុន Daily Fresh Food, រោងម៉ាស៊ីនកិនស្រូវ ជូ ផេង ចំនួន២ កិច្ចសន្យា ស្មើនឹង ១,១៨០ តោន និងរោងម៉ាស៊ីនកិនស្រូវ ងួន ហុង ចំនួន៣ កិច្ចសន្យា ស្មើនឹង ១,៨៤៥ តោន និងអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនSignatures of Asia Co.,Ltd និងស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសន្យាទាំង ៤៦គ្របដណ្ដប់លើផ្ទៃដីចំនួន ៦,៦៩០ ហិកតា និងអនុវត្តន៍ដោយកសិករចំនួន ២,២៣៦ គ្រួសារ នៅក្នុងស្រុកទាំង៧។ បើតាមលោក ចាន់ សុឃាំង មានប្រភេទ ស្រូវមួយចំនួន ដែលភាគីទាំងពីរបានធ្វើកិច្ចសន្យាលើការទទួលទិញរួមមាន៖ ប្រភេទផ្ការំដួលមានចំនួន ៦,២៣៣ តោន, ស្រូវសែនក្រអូប មានចំនួន ២,៨៩០ តោន, ស្រូវប្រភេទអូអឹមមានចំនួន ១,៨៥០ តោន, ស្រូវគ្រាប់ខ្ចី ចំនួន ៦,៦៩០ តោន និងមានកិច្ចសន្យាលើបន្លែតាមបរិមាណជាក់ស្ដែងបន្ថែមទៀត។

ចំណែកឯកឧត្តម សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចុះកិច្ចសន្យាកសិកម្មនេះ ជានិម្មិតរូបនៃការចាប់ផ្តើមរីកចម្រើននៃប្រព័ន្ធខ្សែច្រវាក់តម្លៃ និងការផ្គត់ផ្គង់នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសផលិតកម្មស្រូវ ដែលផ្សារភ្ជាប់ និងធ្វើតំណភ្ជាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកផ្តល់ឥណទាន និងអ្នកផ្គត់ផ្គងធាតុចូល ដើម្បីឆ្ពោះទៅរកគោលដៅរួមមួយគឺ ការកសាងវិស័យស្រូវអង្ករនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងប្រកបដោយប្រាក់ចំណេញ។

គួរជម្រាបដែរថា ពិធីចុះកិច្ចព្រមព្រៀងដែលគ្រោងរៀបចំជារៀងរាល់ឆ្នាំនេះ គឺជានិមិត្តសម្រាប់បង្កើនទំនុកចិត្ត ភាពជឿជាក់ និងជំរុញដល់សហគមន៍កសិករ និងក្រុមហ៊ុននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យចូលរួមបន្ត និងលើកកម្ពស់បន្ថែមទៀតនូវយន្តការកិច្ចសន្យាកសិកម្មដ៏មានសារសំខាន់នេះ ហើយរួមគ្នាលើកកម្ពស់ទំនាក់ទំនង និងបង្កើតទីផ្សារសម្រាប់សហគមន៍កសិកម្ម បណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនអ្នកនាំចេញ ៕

អត្ថបទដែលជាប់ទាក់ទង