**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា**អភិបាលខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ត្រៀមរៀបចំទិវាមច្ឆាជាតិ ១កក្កដា លើកទី២១

ជនជាតិអាមេរិកាំងម្នាក់ព្យាយាមជួយជ្រោមជ្រែងយុវតីខ្មែរម្នាក់ទទួលបានសញ្ជាតិអាមេរិក

លោក ចន វីលីស (John Willis) ដែលជាជនជាតិអាមេរិកម្នាក់ បាននិងកំពុងព្យាយាមជួយកូនស្រីចិញ្ចឹមស្របច្បាប់ជាជនជាតិខ្មែរម្នាក់របស់ខ្លួន ក្នុងការទទួលបានសញ្ជាតិអាមេរិក បន្ទាប់ពីរូបលោក បានចិញ្ចឹមបីបាច់ថែរក្សានាងតាំងពីនាងមានអាយុ៥ឆ្នាំ តាមសំណើរបស់គ្រួសារក្រីក្ររបស់នាង។
លោក ចន វីលីស បាននិយាយថា កូនស្រីចិញ្ចឹមរបស់លោកមានឈ្មោះ វណ្ណា វីលីស មានសិទ្ធិដាក់ពាក្យសុំសញ្ជាតិអាមេរិក តាមរយៈដំណើរការពិសេសមួយហៅថា N-600K សម្រាប់គ្រួសារជនជាតិអាមេរិក ដែលរស់នៅក្រៅប្រទេសជាអចិន្ត្រៃយ៍។
យុវតី វណ្ណា វីលីស អាចនឹងក្លាយជាពលរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ប៉ុន្តែស្ថានទូតអាមេរិកកំពុងរារាំងនាង ដោយបំពេញការងារចាកឆ្ងាយចេញពីសៀវភៅណែនាំកិច្ចការបរទេសរបស់ពួកគេ។ លោកបញ្ជាក់បន្ថែម «អង្គភាពសេវាកម្មសញ្ជាតិ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) បានអញ្ជើញ វណ្ណា មកសហរដ្ឋអាមេរិក ដើម្បីធ្វើការសម្ភាសន៍សុំសញ្ជាតិ។ បញ្ហាគឺនៅត្រង់ថា នាងត្រូវតែធ្វើវាឥលូវនេះ មុនពេលនាងមានអាយុ១៨ឆ្នាំនៅសប្តាហ៍ក្រោយ បើមិនដូច្នោះទេ នាងនឹងបាត់បង់ឱកាសនេះជារៀងរហូត»។ លោកបន្តថា វណ្ណា បានត្រៀមខ្លួនរួចរាល់ ដើម្បីឡើងយន្តហោះជាមួយឪពុករបស់ខ្លួន ធ្វើដំណើរដ៏វែងឆ្ងាយទៅសហរដ្ឋអាមេរិក។ ប៉ុន្តែរឿងតែមួយគត់ដែលរារាំងនាងនោះ គឺការបដិសេធរបស់ស្ថានទូតអាមេរិក ក្នុងការផ្តល់ទិដ្ឋាការដល់នាង ដែលនាងត្រូវការសម្រាប់ចូលក្នុងទឹកដីសហរដ្ឋអាមេរិក ហើយចូលរួមការសម្ភាសន៍យកសញ្ជាតិរបស់នាងជាមួយ USCIS ដែលជាទីភ្នាក់ងារផ្សេងមួយទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
បន្ទាប់ពីធ្វើការជាមួយគ្នាទៅវិញទៅមកអស់រយៈពេលជាងប្រាំឆ្នាំមក អង្គភាព USCIS បានសម្រេចចិត្តយកដំណើរការកិច្ចការងារនេះទៅជំហានចុងក្រោយ ហើយអញ្ជើញ វណ្ណា មកសហរដ្ឋអាមេរិកដើម្បីទទួលការសម្ភាសន៍។
ខណៈពេលដែល USCIS មានសិទ្ធិអំណាចក្នុងការផ្តល់សញ្ជាតិ ស្ថានទូតនៅភ្នំពេញមានអំណាចក្នុងការផ្តល់ ឬបដិសេធទិដ្ឋាការដល់ពលរដ្ឋកម្ពុជា។ ក្នុងន័យនេះ ស្ថានទូតគឺជាអ្នកយាមច្រកទ្វារនៃដំណើរបស់នាង ពោលគឺអាចកំណត់ជោគវាសនារបស់វណ្ណា ជាមួយនិងសញ្ជាតិអាមេរិករបស់នាង។
ប្រសិនបើស្ថានទូតមានការយោគយល់ ហើយអនុញ្ញាតឲ្យនាងទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ចននិយាយថា លោកនឹងនាំវណ្ណាទៅជួបឪពុកម្តាយចិញ្ចឹមចាស់ជរារបស់នាងដោយផ្ទាល់ ទៅធ្វើទស្សនកិច្ចនៅតាមសាកលវិទ្យាល័យនានា ហើយបន្ទាប់មកត្រឡប់មកប្រទេសកម្ពុជាវិញ។ ដោយសារនាងនៅសល់ពេលមួយឆ្នាំទៀតដើម្បីបញ្ចប់វិទ្យាល័យក្នុងប្រទេសកម្ពុជា វណ្ណាចង់ទៅមើលមហាវិទ្យាល័យដែលនាងចង់ចូលរៀននៅឆ្នាំក្រោយ ដើម្បីបន្តក្តីសុបិនចង់ក្លាយជាសត្តវិទូម្នាក់។
មន្ត្រីកុងស៊ុលនៅស្ថានទូតអាមេរិកជុំវិញពិភពលោក តែងអនុវត្តតាមសៀវភៅណែនាំកិច្ចការបរទេសក្នុងការសម្រេចចិត្តថាតើត្រូវផ្តល់ទិដ្ឋាការឬអត់។ ជាទូទៅ អ្នកដាក់ពាក្យសុំទិដ្ឋាការសម្រាប់ទៅទស្សនកិច្ច ត្រូវតែបង្ហាញថាពួកគេមិនមានបំណងស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិកតាមទិដ្ឋាការនោះឡើយ។ ប៉ុន្តែយោងតាមសៀវភៅណែនាំកិច្ចការបរទេស កុមារដែលឪពុកម្តាយរស់នៅក្រៅសហរដ្ឋអាមេរិក ហើយមានបំណងបន្តធ្វើដូច្នេះទៀត ត្រូវបានគេសន្មត់ថាមិនមានបំណងធ្វើអន្តោប្រវេសន៍ភ្លាមៗទៅកាន់សហរដ្ឋអាមេរិកទេនោះទេ ដូច្នេះហើយគួរតែត្រូវបានចេញទិដ្ឋាការដើម្បីចូលរួមការសម្ភាសន៍ N600K ។
លោក ចន និយាយថា គ្មានផ្លូវទេដែលវណ្ណាមិនត្រលប់មកវិញ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ពួកគេទៅសហរដ្ឋអាមេរិកនោះ។ វណ្ណាពឹងផ្អែកទាំងស្រុងលើគាត់ ហើយបើចនទៅណា នាងក៏ទៅទីនោះដែរ។ លោក ចន បាននិយាយថា “ពួកគេមិនទាន់បានសម្ភាសខ្ញុំ ឬមើលភស្តុតាងទាំងអស់ដែលពួកយើងបានដាក់ទៅ ដែលបង្ហាញថាយើងនឹងត្រលប់មកវិញបន្ទាប់ពីការធ្វើដំណើរនេះទេ” ។
ក្តីស្រមៃរបស់វណ្ណា ក្នុងការក្លាយជាសត្តវិទូម្នាក់ ត្រូវបានបំផុសគំនិតដោយ Suwanna Gauntlett ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដែលចនបានធ្វើការអស់រយៈពេល១១ឆ្នាំកន្លងមក ហើយមានតួនាទីជានាយកប្រចាំប្រទេស។ អង្គការសម្ព័ន្ធមិត្តសត្វព្រៃតែងជួយសង្គ្រោះសត្វពីការជួញដូរសត្វព្រៃខុសច្បាប់ តែងការពារព្រៃឈើកម្ពុជា និងផ្តល់ការចិញ្ចឹមជីវិតដល់ប្រជាជនក្រីក្រដែលរស់នៅក្បែរតំបន់ព្រៃភ្នំ៕

អត្ថបទដែលជាប់ទាក់ទង