**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

និស្សិតសាកលវិឡាល័យន័រតុន ពេញចិត្តចំពោះប្លង់ស្ថាបត្យកម្ម នៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ ក្រុមនិស្សិតនិស្សិតផ្នែកវិស្វកម្មសំណង់ឆ្នាំទី៣ និងស្ថាបត្យកម្ម នគរូបនីយវិទ្យាឆ្នាំទី៤នៃសាកលវិទ្យាល័យន័រតុន ចំនួន២៣០នាក់មកពីទីក្រុងភ្នំពេញ បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។ នៅក្នុងដំណើរទស្សនកិច្ចសិក្សានេះ ក្រុមនិស្សិតជាច្រើនមានការចាប់អារម្មណ៍ចំពោះប្លង់ស្ថាបត្យកម្មនៃសំណង់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរយ៉ាងខ្លាំង។

កញ្ញា សុខ ណៃ ជានិស្សិតឆ្នាំទី៤ផ្នែកស្ថាបត្យកម្ម មានប្រសាសន៍ថា រូបនាងចាប់អារម្មណ៍ទៅលើសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ និស្សិតដដែល បញ្ជាក់ឱ្យដឹងថា ចំណុចដែលធ្វើឱ្យនាងចាប់អារម្មណ៍នោះ គឺទី១ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ខេត្តសៀមរាប មានដាក់តាំងបង្ហាញវត្ថុបុរាណជាច្រើនដែលបានពីការធ្វើកំណាយបុរាណវិទ្យានានា ដែលជាឱកាសអាចឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្រាវជ្រាវអំពីវត្ថុបុរាណទាំងនេះ និងចំណុចមួយទៀត គឺនាងចាប់អារម្មចំពោះការរចនាប្លង់ស្ថាបត្យកម្មរបស់សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ យ៉ាងខ្លាំង។ អ្វីដែលនាងចាប់អារម្មណ៍ទៅលើប្លង់សារមន្ទីរនោះ គឺអ្នករចនាបានគូសប្លង់ មានលំហ ទឹក ដី ខ្យល់តាមបែបស្ថាបត្យកម្មសម័យទំនើប ប៉ុន្តែនៅតែរក្សាតម្លៃជាខ្មែរដូចជាការលាបពណ៌ជាដើម។

ប្រធានក្រុមដឹកនាំនិស្សិតនៃសាកលវិទ្យាល័យន័រតុន សាស្ត្រាចារ្យ សូរ សុគន្ធារី មានប្រសាសន៍ថា ក្រុមនិស្សិតដែលបានមកទស្សនកិច្ចសិក្សានៅខេត្តសៀមរាបពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីសំណង់ស្ថាបត្យកម្មទាំងបុរាណ និងសម័យទំនើប។ ហើយនៅក្នុងដំណើរទស្សនកិច្ចសិក្សាពេលនេះ គឺអ្នកស្រី បាននាំក្រុមនិស្សិតឱ្យមកមើលសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក៏ដូចជា សំណង់អភិរក្សអង្គរ និងសំណង់ដទៃជាច្រើនទៀត មានសំណង់សណ្ឋាគារ រមណីយដ្ឋាន ដើម្បីឱ្យក្រុមនិស្សិតទាំងនោះ មានគំនិតយកទៅអនុវត្តន៍ ជាពិសេស ក្នុងពេលដែលពួកគាត់ធ្វើនិក្ខេបបទជាដើម។

សូមបញ្ជាក់ថា ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុនទាំងនេះ ក្រៅតែពីមកធ្វើទស្សនកិច្ចសិក្សានៅតាមសារមន្ទីរមួយចំនួនក្នុងខេត្តសៀមរាប ពួកគេក៏នឹងចំណាយពេលមួយចំនួនទៀត នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីទៅទស្សនាការដ្ឋានជួសជុលប្រាសាទព្រហ្មកិល ទៅទស្សនាការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទស្សនាការដ្ឋានជួសជុលគោបុរៈខាងកើតប្រាសាទអង្គរវត្ត ព្រមទាំងរៀបចំពេលវេលាដើម្បីចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងស្តាប់អនុសាសន៍ស្ដីពីការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌវប្បធម៌ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង