លោក ហួរ សារ៉ាត់ សកម្មជនបក្សប្រឆាំង និយាយពីអាមេរិក បកអាក្រាតនយោបាយដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំង សម រង្ស៉ី និងសុំចូលរួមជីវភាពនយោបាយជាមួយ CPP, សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍លោក ហួរ សារ៉ាត់

ភ្នំពេញ៖ លោក ហួរ សារ៉ាត់ ដែលជាសកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ បានចេញវីដេអូដោយនិយាយ ចេញពីសហរដ្ឋអាមេរិក បកអាក្រាតនូវអំពីទុច្ចរិតដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំង ពិសេសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី។
ជាមួយគ្នានេះនឹងការបកអាក្រាតនូវនយោបាយដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំងហើយនោះ លោក ហួរ សារ៉ាត់ បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់របស់គណបក្សប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ជាតិ មាតុភូមិឲ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ឈប់ជឿ និងចាញ់បើកគណបក្សប្រឆាំងទៀត៕


