ឯកឧត្ដម សក់ សេដ្ឋា អមដំណើរសម្ដេច ស ខេង ចូលរួមកិច្ចពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត រវាងគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែមិថុន ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត រវាងគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ។
កិច្ចប្រជុំនេះគណៈកម្មការរដ្ឋសភា ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) និងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕
