**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អារ៉ាប៊ីសាអូឌីត​បានអោយដឹងថា​នឹង​បើក​ស្ថានទូត​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឡើង​វិញ​ក្នុង​ពេល​ឆាប់ៗនេះ

តេហេរ៉ង់៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ថា រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតដែលកំពុងបំពេញទស្សនកិច្ចបាននិយាយកាលពីថ្ងៃសៅរ៍ថា ស្ថានទូតអារ៉ាប៊ីសាអូឌីតនឹងបើកឡើងវិញក្នុងពេលឆាប់ៗនេះក្នុងរដ្ឋធានីតេហេរ៉ង់របស់អ៊ីរ៉ង់។

Faisal bin Farhan Al Saud បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយសមភាគីអ៊ីរ៉ង់លោក Hossein Amir-Abdollahian បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុង Tehran កាលពីព្រឹកមិញ។
លោកបានថ្លែងថា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់បច្ចុប្បន្នកំពុងខិតខំប្រឹងប្រែងដើម្បីបន្តវិធានការការទូតនៅក្នុងប្រទេសទាំងពីរ។មុននេះ អ៊ីរ៉ង់បានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅទីក្រុងរីយ៉ាដ ក៏ដូចជាអគ្គកុងស៊ុល និងការិយាល័យតំណាងរបស់អង្គការសហប្រតិបត្តិការឥស្លាមនៅទីក្រុង Jeddah ។អ្នកការទូតកំពូលអារ៉ាប៊ីសាអូឌីតបានកត់សម្គាល់ថា ការធ្វើឱ្យប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីមានសារៈសំខាន់ ដោយសារប្រទេសទាំងពីរគឺជាតួអង្គសំខាន់នៅក្នុងតំបន់ ហើយទំនាក់ទំនងបែបនេះគឺផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តចំពោះអង្គការសហប្រជាជាតិ។ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់វិញ បានអោយដឹងថា ប្រទេសរបស់លោកបានផ្តល់សម្ភារៈចាំបាច់សម្រាប់ប្រតិបត្តិការការទូតរបស់អារ៉ាប៊ីសាអូឌីតនៅទីក្រុងតេហេរ៉ង់ និងទីក្រុង Mashhad ភាគឦសាន។

រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីតបានមកដល់ទីក្រុងតេអេរ៉ង់កាលពីរសៀលថ្ងៃសៅរ៍ដោយចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងទៅកាន់រដ្ឋធានីអ៊ីរ៉ង់បន្ទាប់ពីទំនាក់ទំនងទ្វេភាគីដែលបែកបាក់របស់ប្រទេសទាំងពីរត្រូវបានបន្តឡើងវិញនៅក្នុងខែមេសា។អារ៉ាប៊ីសាអូឌីតបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ក្នុងឆ្នាំ ២០១៦ ជាការឆ្លើយតបទៅនឹងការវាយប្រហារទៅលើបេសកកម្មការទូតរបស់អារ៉ាប៊ីសាអូឌីតក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីព្រះរាជាណាចក្រនេះបានប្រហារជីវិតបព្វជិតនិកាយស៊ីអ៊ីតម្នាក់។

ប្រភពព័ត៌មានៈXinhua
ប្រែសំរួលដោយៈយ៉េន សុវណ្ណារ៉ា

អត្ថបទដែលជាប់ទាក់ទង