សម្តេចតេជោ បន្តអំពាវនាវឲ្យកម្មករ កម្មការិនី ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា។
ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវយ៉ាងដូច្នេះថា៖ «ថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នឹងមានការបោះឆ្នោត អ៊ឹចឹងសូមអំពាវនាវក្មួយៗទៅចូលរួមបោះឆ្នោតដើម្បីបញ្ចេញនូវសិទ្ធិរបស់ខ្លួន ក្មួយៗនឹងបានឈប់សម្រាកថ្ងៃទី២២, ២៣ និង២៤ ដោយមានប្រាក់បៀវត្សរ៍»៕
