**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចតេជោ ហ៊ុន សែន កែតម្រូវកំណើនសេដ្ឋកិច្ចកម្ពុជាថាកើនត្រឹម ៥.២ភាគរយ នៅឆ្នាំ២០២២ ចំណែកឆ្នាំ២០២៣ ព្យាករថានឹងសម្រេចកំណើន ៥.៦ភាគរយ

             

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសកែតម្រូវតួលេខនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា នៅឆ្នាំ២០២២ កើនឡើងត្រឹម៥.២ភាគរយប៉ុណ្ណោះ ចំណែកនៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥.៦ភាគរយ។

ការកែតម្រូវនេះធ្វើឡើងបន្ទាប់នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ អ្នកសរសេរសុន្ទរកថា ជូនសម្តេចតេជោ បានដកស្រង់នូវតួលេខកំណើនសេដ្ឋកិច្ចកម្ពុជាចាស់ ដែលថាកំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ មានកំណើន ៥.៤ភាគរយ និងនៅឆ្នាំ២០២៣ ព្យាករថានឹងកើនឡើងក្នុងអត្រា ៦.៦ភាគយ ដែលជាតួលេខចាស់ហួសសម័យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់អ្នកសរសេរសុន្ទរកថា ជូនសម្តេចត្រូវពិនិត្យឲ្យបានម៉ត់ចត់ កុំធ្វេសប្រហែស។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសដែរ សម្តេច អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ និងស្រុកសំរោង ខេត្តតាកែ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំយកឱកាសនេះ កែតម្រូវពីម្សិលមិញបន្តិច និយាយរួមពេលនេះ ខ្ញុំអត់បានពិនិត្យឯកសារអីច្រើនទេ ខ្ញុំពិនិត្យត្រង់កន្លែងណាដែលសំខាន់ៗ ទាក់ទងជាមួយភូមិសាស្ត្រនយោបាយ តែសុន្ទរកថាម្សិលមិញខ្ញុំបើកការបង្កើតសមាគមឧកញ៉ាកម្ពុជា ប៉ុន្តែដល់កន្លែងព្យាករសេដ្ឋកិច្ច ទៅយកតួលេខពីមុនមកដាក់ថាកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២ ថាកើនឡើង ៥.៤ភាគរយ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ កើន៦.៦ភាគរយ ជាតួលេខហួសសម័យ។ សូមអ្នកធ្វើសុន្ទរកថាឲ្យខ្ញុំ សុំពិនិត្យឲ្យបានម៉ត់ចត់។ ឥឡូវសុំកែតម្រូវសេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២២ មានកំណើនត្រឹមតែ ៥.២ភាគរយទេ ហើយឆ្នាំនេះព្យាករទុកគឺ ៥.៦ភាគរយ»។

សូមជម្រាបថា ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ក៏បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ដូចទៅនឹងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឲ្យដឹងថា នៅឆ្នាំ២០២២ កម្ពុជាមានកំណើនសេដ្ឋកិច្ច ៥.២ភាគរយ ចំណែកឆ្នាំ២០២៣នេះ រំពឹងថាកើនឡើងក្នុងអត្រា ៥.៥ភាគរយ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

សម្រាប់ធនាគារពិភពលោក (World Bank) ក៏បានអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២ សម្រេចបានក្នុងអត្រា ៥.២ភាគរយ។ រីឯឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានក្នុងអត្រា ៥.៥ភាគរយ ដោយសារមានការជំរុញពីផ្នែកនាំចេញ និងពីកំណើនក្នុងផ្នែកសេវាកម្ម និងកសិកម្ម ៕

អត្ថបទដែលជាប់ទាក់ទង