ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់លើកត្តា ៣សំខាន់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់លើកត្តា ៣ សំខាន់ ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា កត្តា ៣ សំខាន់នោះរួមមាន៖ ទី១.ជីវិត ដែលសំដៅដល់ការគិតគូរអំពីការសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់, ទី២. ជីវភាពរស់នៅ គឺការបង្កលក្ខណៈឱ្យការរស់ចិញ្ចឹមជីវិតមានលក្ខណៈល្អប្រសើរ តាមរយៈការបើកឱកាសសម្រាប់គ្រប់ៗគ្នាដោយស្មើភាពគ្នា និងទី៣. កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ៕

