ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់បុរសម្នាក់ ដែលធ្លាយខ្នែងពោះវៀន

ភ្នំពេញ៖ ប្អូនប្រុស ធី ឡុងហេង អាយុ ៣១ឆ្នាំ ជាសមាជិកក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានបញ្ជូនមកព្យាបាលវះកាត់ភ្លាមៗ ដោយរលាកស្រោមពោះ ដោយសារធ្លាយខ្នែងពោះវៀនដែលរលាក និងបណ្តាយឱ្យសម្ពាធឈាមចុះទាបខ្លាំង នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ។ ក្រោយពីការវះកាត់បានជោគជ័យ ដោយស្ថានភាពជម្ងឺមានសភាពធ្ងន់ធ្ងរខ្លាំងប្រឈមមុខគ្រោះថ្នាក់ ត្រូវបានបញ្ជូនទៅ សម្រាកព្យាបាលនៅផ្នែកប្រពោធនកម្មបន្តទៀត។
មកទល់ពេលនេះដែរសភាពរបស់អ្នកជំងឺមានភាពធូរស្រាលជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យហើយ ។
ការចំណាយទាំងអស់ក្នុងការព្យាបាល វះកាត់ និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
