ឯកឧត្តម ហ៊ុន ម៉ាណែត៖ ពាក្យ “អរគុណសន្តិភាព” ជាស្នាដៃមិនអាចប្រកែកបានរបស់បក្សប្រជាជន ដែលបានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបានការបញ្ចប់សង្គ្រាម និងជម្លោះបែកបាក់

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បានលើកឡើងថា ពាក្យ “អរគុណសន្តិភាព” គឺជាស្នាដៃមិនអាចប្រកែកបានរបស់គណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញគោលនយោបាយឈ្នះ-ឈ្នះ រហូតសម្រេចបាននូវការបញ្ចប់សង្គ្រាម និង ជម្លោះបែកបាក់ ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចតេជោ រួមជាមួយនឹងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ជារួម គណបក្សប្រជាជនកម្ពុជា បានជួយសង្គ្រោះអាយុជីវិតប្រជាជន ក្នុងគ្រោះភ័យធំៗចំនួន ៣ ដង រួចមកហើយ៖ ទី១. ការសង្គ្រោះជីវិតប្រជាជនពីការកាប់សម្លាប់ក្នុងរបបប៉ុលពត, ទី២. ការនាំមកនូវសន្តិភាពពេញលេញនៅក្រោមនយោបាយឈ្ន-ឈ្នះ ដោយបានបញ្ឈប់ការរងគ្រោះពីការស្លាប់ និងពិការដោយសារសង្គ្រាមស៊ីវិល និង ទី៣. ការសង្គ្រោះជីវិតពីមាត់ជ្រោះមរណៈនៃជំងឺកូវីដ-១៩ ៕
