ស្នងការខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំស្តីពីការជំរុញ និងពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការជំរុញ និងពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្នងការរង លោកនាយ នាយរងការិយាល័យ និងលោកអធិការ អធិការរង នគរបាលក្រុង-ស្រុកទាំង១២ ដែលពាក់ព័ន្ធផងដែរ ៕
