**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ស្នើ​ឱ្យ​ប្រទេស​ថៃ​កាត់​ផ្តាច់​ការ​ផ្គត់ផ្គង់​ថាមពល​ដល់​តំបន់​មួយ​ចំនួន

បរទេស៖ យោងតាមរបាយការណ៍ជាច្រើន សំណើមួយត្រូវបានធ្វើឡើងតាមរយៈស្ថានទូតមីយ៉ាន់ម៉ាក្នុងទីក្រុងបាងកកសម្រាប់អាជ្ញាធរអគ្គិសនីខេត្ត (PEA) ដើម្បីកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលពីខេត្ត Tak ទៅទីតាំងជាក់លាក់ចំនួនពីរក្នុងរដ្ឋ Kayin គឺ Lay Kay Kaw និង Shwe Kokko ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដូចជា The Irrawaddy រាយការណ៍ថាការសម្រេចចិត្តនេះទំនងជាបានកើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា លោក Chen Hai បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ាបច្ចុប្បន្នលោក Soe Htut កាលពីថ្ងៃទី៣១ ខែឧសភា ក្នុងអំឡុងពេលដែលក្រោយមកត្រូវបានជំរុញឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បី ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ក្នុងចំណោមទីតាំងទាំងពីរនេះ Shwe Kokko មានភាពល្បីល្បាញដោយសារសកម្មភាពលេងល្បែងស៊ីសងរបស់ខ្លួន រួមមាន ការដាក់កាស៊ីណូអនឡាញ ប្រតិបត្តិការឆបោក និងការជួញដូរមនុស្ស។

ទីតាំងនេះត្រូវបានគេស្គាល់ជាទូទៅថាស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងឆ្មាំព្រំដែន (BGF) ដឹកនាំដោយវរសេនីយ៍ឯក Saw Chit Thu ដែលជាអង្គការដែលបានបំបែកចេញពីមេរបស់ខ្លួនពីសហភាពជាតិ Karen (KNU) កាលពីអតីតកាល ដើម្បីសហការជាមួយយោធាមីយ៉ាន់ម៉ា ហើយ​បាន​គាំទ្រ​យោធា​តាំង​ពី​ពេល​នោះ​មក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាការដាច់ចរន្តអគ្គិសនីគោលដៅគឺសំដៅទៅលើ KK Park ដែលជាមជ្ឈមណ្ឌលស្រដៀងនឹង Shwe Kokko សម្រាប់សកម្មភាពខុសច្បាប់។ យ៉ាង​ណា​មិញ មនុស្ស​ជា​ច្រើន​ជឿ​ថា តំបន់​នេះ​ត្រូវ​បាន​គាំទ្រ​​ផ្ទាល់​ដោយ KNU។

ចាប់តាំងពីព័ត៌មាននៃការស្នើសុំផ្តាច់ចរន្តអគ្គិសនីចេញជាសាធារណៈ មានពាក្យចចាមអារ៉ាមថា BGF នឹងបិទផ្លូវនានា ដូចជាស្ពានចូលទៅ ឬជុំវិញស្វេគកូជាដើម។

ថ្ងៃចុងក្រោយនៃការផ្គត់ផ្គង់ថាមពលពី PEA ដល់តំបន់គឺថ្ងៃទី៦ ខែមិថុនា ប៉ុន្តែគិតត្រឹមថ្ងៃទី៧ ខែមិថុនា ប្រភពមូលដ្ឋានរាយការណ៍ថាមិនមានសញ្ញានៃភាពតានតឹងនៅក្នុង ឡាយ កៃកូវ ឬ ស្វេកកូ ទេ។

អ្នកនិយមលេងអ៊ីនធឺណិតស្មានថាឥទ្ធិពលរបស់ចិនក្នុងប្រទេសមីយ៉ាន់ម៉ាកាន់តែរឹងមាំ ដូចដែលបានឃើញដោយការជំរុញរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាឱ្យធ្វើការផ្លាស់ប្តូរដែលនឹងធ្វើឱ្យប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់ពួកគេនៅក្នុងតំបន់គឺ BGF ។

រដ្ឋ Karen បានក្លាយជាកន្លែងក្តៅគគុកសម្រាប់ការប្រយុទ្ធ និងការទាក់ទាញផ្នែកនយោបាយផ្សេងទៀត ដោយសារកងកម្លាំងរបស់រដ្ឋាភិបាលរួបរួមជាតិ (NUG) ស្របគ្នា PDF ត្រូវបានគេដឹងថាមានសម្ព័ន្ធមិត្តជាមួយកងកម្លាំងប្រដាប់អាវុធជនជាតិដ៏មានឥទ្ធិពលដូចជា KNU ឬកងទ័ពឯករាជ្យ Kachin ។

ទាំង BGF និង KNU មិន​ទាន់​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ជា​ផ្លូវការ​ឬ​ការ​អត្ថាធិប្បាយ​ប្រភេទ​ណា​មួយ​ទាក់ទង​នឹង​សង្វាក់​នៃ​ព្រឹត្តិការណ៍​នេះ​ទេ។

ប្រភព៖ Thai PBS World

ប្រែសម្រួលដោយ៖ [ឡាយ លីហួ]

 

អត្ថបទដែលជាប់ទាក់ទង