ឃាត់ខ្លួនអ្នកញៀនល្បែងភ្នាល់ជល់មាន់ចំនួន៦នាក់ នៅក្រុងបាត់ដំបង

ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣វេលា ម៉ោង១០ និង៣០នាទី នគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័រួមជាមួយក្រុមអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងបង្រ្កាបករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) មួយកន្លែងនៅចំណុចក្រុមទី១២ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ឃាត់ខ្លួនមនុស្សចំនួន៦នាក់។
ការឃាត់ខ្លួននេះបានធ្វើឡើងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ។
វត្ថុតាងដកហូតបានរួមមាន៖ មាន់ជល់ ចំនួន០៩ក្បាល -ជញ្ជីង សម្រាប់ថ្លឹងមាន់១-កៅស៊ូ សង្វៀនជល់មាន់ចំនួន១ដុំ -ជើងក្រាននហ្គាស ចំនួន១-ស៊ុមសម្រាប់ដាក់មាន់ចំនួន៧-ឆ្នាំងដាំទឹកស្អំមាន់ ចំនួន១។
បច្ចុប្បន្នអ្នកប្រព្រឹត្តិត្រូវបានសាកសួរនិងរៀបចំបញ្ជូនទៅអនុវត្តតាមផ្លូវច្បាប់៕
