ឯកឧត្ដម ហ៊ុន ម៉ាណែត៖ លទ្ធផលជោគជ័យ នៃការបោះឆ្នោត ឃុំ-សង្កាត់ ជាសក្ខីភាពនៃការគាំទ្របក្សប្រជាជន និងផ្តល់ទំនុកចិត្តជូនបក្សក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហាជូនពលរដ្ឋ

ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងថា ក្រៅពីការបង្ហាញឱ្យឃើញអំពីការលើកកម្ពស់លិទ្ធិប្រជាធិបតេយ្យតាមរយៈការប្រើប្រាស់សិទ្ធិលើសន្លឹកឆ្នោត, លទ្ធផលជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ គឺជាសក្ខីភាពនៃការគាំទ្រគណបក្សប្រជាជនកម្ពុជា និងការផ្តល់នូវទំនុកចិត្តជូនគណបក្សប្រជាជនកម្ពុជាក្នុងការបន្តបម្រើ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ៕
