ក្រសួងការងារ ជូនដំណឹង ពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី២ ជូនបងប្អូនកម្មករនិយោជិត ៨ ៧៦២នាក់ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ (លើកទី២) ជូនបងប្អូនកម្មករនិយោជិត
សរុបចំនួន ៨ ៧៦២ នាក់ នៅរោងចក្រ ចំនួន ២៦ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល ។

