សម្តេចតេជោ៖ មិត្តចិន តែងតែគោរព ការសម្រេចចិត្តរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលចិន តែងតែគោរពរាល់សំណូមពររបស់កម្ពុជា ដែលកម្ពុជាត្រូវការធ្វើផ្លូវនេះមុន ឫធ្វើស្ពាននោះមុន ដែលត្រង់នេះហើយភាគីទាំងពិរ អាចធ្វើការជាមួយគ្នាបានលឿន ។
ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នាថ្ងៃទី៧ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «មិត្តចិនគឺមិនខកចិត្តទេ ហើយរឿងមិនខកចិត្ត ដោយសារតែរបៀបរបស់យើងគឺធ្វើការពិគ្រោះគ្នា មិត្តចិនគោរពសំណូមពររបស់កម្ពុជា ដែលថាកម្ពុជាត្រូវការធ្វើផ្លូវនេះមុន ធ្វើស្ពាននោះមុន គឺមិត្តចិនគោរពនូវសំណូមពររបស់កម្ពុជា ត្រង់នឹងហើយដែលយើងធ្វើលឿនជាមួយគ្នា» ៕
