មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ សាច់សត្វព្រៃមិនប្រពៃសម្រាប់សុខភាពឡើយ ព្រោះវាពោរពេញដោយមេរោគដែលអាចសម្លាប់ជីវិតមនុស្សបាន

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា សាច់សត្វព្រៃមិនប្រពៃសម្រាប់សុខភាពឡើយ ព្រោះវាពោរពេញដោយមេរោគដែលអាចសម្លាប់ជីវិតមនុស្សបាន។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម នេត្រ ភក្ត្រា បានឲ្យដឹងថា ប្រភេទសត្វព្រៃដូចជាឈ្លូស ឆ្មាដាវ និងពង្រួល សំពោច ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា។
ឯកឧត្ដមបន្តថា សត្វព្រៃបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ហើយសូមចូលរួមថែរក្សានិងអភិរក្សសត្វព្រៃឱ្យបានគង់វង្សដោយមិនដាក់អន្ទាក់ មិនបរបាញ់សត្វព្រៃ មិនជួញដូរ និងមិនបរិភោគសាច់សត្វព្រៃ៕

