សម្តេចតេជោ ចង់ឲ្យអាស៊ានបង្កើត ក្រុមបាល់ទាត់មួយក្រុម ដោយដាក់កីឡាករខ្លាំងៗ ពីបណ្តាប្រទេសសមាជិកអាស៊ាន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញបំណងចង់ឲ្យអាស៊ានបង្កើតក្រុមបាល់ទាត់អាស៊ានមួយក្រុម ដោយដាក់កីឡាករខ្លាំងៗ២នាក់ ពីបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីបង្កើតជាក្រុមរបស់អាស៊ានមួយដើម្បីចូលរួមប្រកួតជាមួយគេ។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្ត សេដ្ឋកិច្ចសរុបជិត ៦ពាន់នាក់ នាថ្ងៃ៥ មិថុនា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំនិយាយលេងជាមួយប្រមុខ ប្រមុខរដ្ឋាភិបាលអាស៊ានថា យើងគួរតែមានក្រុមបាល់ទាត់អាស៊ានមួយក្រុម ឥលូវទាហរណ៍ថា អាស៊ានមាន ១១ប្រទេសហើយ កម្ពុជាដាក់២នាក់ ប្រទេសផ្សេងៗ ដាក់២នាក់ សុទ្ធតែជើងខ្លាំងចូលទៅ ដើម្បីបង្កើតជាក្រុមរបស់អាស៊ានមួយ ដើម្បីចូលរួមប្រកួតជាមួយគេដែរពេលនឹង យើងមិនអាចមានប្រទេសណាមួយប្រកួតឈ្នះគេនោះទេ ព្រោះម្ចាស់ផ្ទះត្រូវបានទទួលសិទ្ធជាស្វ័យប្រវត្តិក្នុងការចូលប្រកួត បើចឹងទេយើងបង្កើតក្រុមអាស៊ានមួយទៅដើម្បីប្រកួត» ៕
