សូមប្រយ័ត្ន! ជនអនាមិកប្រើប្រាស់ល្បិចបោកបញ្ឆោតថ្មី ដើម្បីជ្រៀតចូល ឬលួចយកគណនី Telegram របស់អ្នកទៅកាន់កាប់

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពត៌មានស្តីពីការ បោកបញ្ឆោតថ្មីដល់អ្នកប្រើប្រាស់កម្មវិធី Telegram តាមរយៈការផ្ញើដំណរភ្ជាប់បោកបញ្ឆោត (Link ក្លែងក្លាយ ដូចភ្ជាប់ក្នុងរូបភាពខាងក្រោម) ទៅកាន់សារទូរស័ព្ទ SMS ដើម្បីអោយអ្នកប្រើប្រាស់កម្មវិធី Telegram បំពេញព័ត៌មាន និងឈានទៅដល់ការយកគណនី អ្នកប្រើប្រាស់មកគ្រប់គ្រងពីជនអានាមិក។
អាស្រ័យដូច្នេះ សូមអ្នកប្រើប្រាស់កម្មវិធី Telegram ទាំងអស់មេត្តាប្រុងប្រយ័ត្ន និងកុំចុចលើដំណរភ្ជាប់ t.ctrip.cn/rChjZ3c និង t.ctrip.cn/8RbfLql ឬដំណរភ្ជាប់ណាដែលមិនច្បាស់លាស់ និងបំពេញព័ត៌មានផ្ទាល់ខ្លួនអោយសោះ ៕
