បណ្ឌិត សាយ បូរី៖ សម្ដេចតេជោ ជាអ្នកប្រាជ្ញខ្មែរមួយរូបដែលឆ្នើមក្នុងទស្សនវិជ្ជា និងរដ្ឋបាលសាធារណ: ដែលបញ្ញាវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវ

ភ្នំពេញ៖ លោកបណ្ឌិត សាយ បូរី បានសរសេរនៅលើហ្វេសបុកផ្ទាល់ខ្លួនលោកកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ដោយបានលើកឡើងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន គឺជាអ្នកប្រាជ្ញខ្មែរមួយរូបដែលឆ្នើមក្នុងទស្សនវិជ្ជា និងរដ្ឋបាលសាធារណ: ដែលបញ្ញាវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក។
លោកបណ្ឌិត សាយ បូរី ក្នុងប្រវត្តិសាស្ត្រកម្ពុជាលោកឃើញនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន តែម្នាក់គត់ដែលសត្រូវខំជាន់ពន្លិចតែមិនលិច ដែលជាមោទនភាពជាតិខ្មែឬមួយហើយក៏ជាចំណុចដែលបង្រួបបង្រួមជាតិដ៏សំខាន់មួយដែរ។
លោកបណ្ឌិតថា «បញ្ញវ័ន្តខ្មែរគួរតែសិក្សាស្រាវជ្រាវអំពីមនោគមវិជ្ជានយោបាយរបស់លោក សម្រាប់បង្រៀនផងដែរ។ យើងសព្វថ្ងៃស្គាល់តែអ្នកប្រាជ្ញបរទេស មិនដឹងថាយើងមានអ្នកប្រាជ្ញរបស់ខ្លួនដែរ។ កម្ពុជាមានភ័ពសំណាងធំក្រៃលែងដែលមានអ្នកប្រាជ្ញក្នុងតួអង្គសម្តេចតេ
ជា» ៕
