ស្ពានឫស្សីកែវនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថៃ្ងស្អែក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ ស្ពានឫស្សីកែវនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការថៃ្ងស្អែកក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។
ស្ពានថ្មីនេះមានតួនាទីសំខាន់ក្នុងការសម្រួលលំហូរចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានី។សាងសង់ដោយក្រុមហ៊ុន Overseas Cambodia Investment Corporation (OCIC) ដែលជាក្រុមហ៊ុនក្នុងស្រុកបានចំណាយថវិកាសរុប ៣៥លានដុល្លារអាមេរិកស្ពានឆ្លងទន្លេសាបថ្មីនេះស្ថិតនៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ។
ស្ពានដែលមានប្រវែង ៦៤២ម៉ែត្រ និងទទឹង ២០.៥ម៉ែត្រ បានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
