ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចែកលិខិតសរសើរដល់កងកម្លាំងនគរបាល៥១៨នាក់ ដែលមានស្នាដៃល្អក្នុងការបំពេញការងារកន្លងមក របស់ស្នងការខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីចែកលិខិតសរសើរដល់កម្លាំងនគរបាលទូទាំងខេត្ត សរុប ចំនួន៥១៨នាក់នាក់ ដែលមានស្នាដៃល្អ ក្នុងកិច្ចការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណះ ជូនជាតិ មាតុភូមិកន្លងមក នៅស្នងការដ្ឋាននគរបាលខេត្ត។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក លោកស្រី វរសេនីយ៍ នាយ នាយរង ការិយាល័យជំនាញ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរនគរបាលការពារព្រំដែនគោកទាំង៤ លោកមេប៉ុស្តិ៍ទាំង៦៧ និងមន្ត្រីនគរបាលជាច្រើនរូប។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងគ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ដែលបានបំពេញបេសកម្ម បំពេញការងារ តួនាទី ភារកិច្ច បានលទ្ធផលយ៉ាងល្អគួជាទីមោទនៈ ទាំងការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណ: ការងារគ្រោះមន្តរាយ ការងារសង្គម ការប្រចាំបញ្ជា យាម ល្បាត ការទប់ស្កាត់ បង្ការ បង្ក្រាបសង្គ្រោះជាដើម។
លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់កងកម្លាំងទាំងអស់ត្រូវគោរពច្បាប់ និងគោរពវិន័យ០០៦ បន្តសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវអនុវត្តន៍តួនាទី ភារកិច្ច និងបទបញ្ចា របស់ថ្នាក់លើឲ្យបានល្អ និងមានប្រសិទ្ធិភាពខ្ពស់ ៕
