**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

ឯកឧត្តម ព្រុំ សុខា៖ គណបក្សប្រជាជន ផ្លាស់ប្តូរប្រវត្តិសាស្ត្រកម្ពុជាពីប្រទេសរងមហន្តរាយនិងមហាវិនាសកម្មដោយសង្គ្រាម មកជាសង្គមជាតិកម្ពុជាមួយមានសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពពិតប្រាកដ

ភ្នំពេញ៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីគណបក្សនៅថ្នាក់ជាតិ ខេត្ត និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សចំនួនពីរឃុំ គឺឃុំសំបុក និងឃុំថ្មគ្រែ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តថ្មគ្រែ ស្ថិតក្នុងភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាប្រធាន អនុប្រធានគណបក្ស ទាំង១០ឃុំ ក្នុងស្រុកចិត្របុរី ប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំទាំង១០ គណៈសាខាបក្សភូមិក្នុងឃុំថ្មគ្រែ និងឃុំសំបុក ព្រមទាំងមន្ត្រីមូលដ្ឋាននិងប្រជាពលរដ្ឋសរុបមានអ្នកចូលរួមប្រមាណជិត ៨០០នាក់។

បន្ទាប់ពីលោក យិន វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សស្រុក បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានរួចមក ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយរំលឹកពីតួនាទីនិងសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងការបញ្ចប់សង្គ្រាម ហើយបានដឹកនាំការកសាងអភិវឌ្ឍសង្គមជាតិកម្ពុជារីកចំរើនលូតលាស់ឥតឈប់ឈរជារៀងដរាបមកដល់បច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងគូសបញ្ជាក់ថា ឧត្តមភាពគ្មានគូប្រៀបរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្លាស់ប្តូរប្រវត្តិសាស្ត្រកម្ពុជាពីប្រទេសរងមហន្តរាយ និងមហាវិនាសកម្មដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍មកជាសង្គមជាតិកម្ពុជាមួយដែលមានសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពពិតប្រាកដផ្តល់ក្តីសង្ឃឹមដោយមោទនភាពសម្រាប់អនាគតរុងរឿងរបស់ប្រជាជនកម្ពុជា។

ឆ្ពោះទៅកាន់ការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារខេត្តក្រចេះបានសំណូមពរឱ្យមន្ត្រីក្រុមការងារ និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវព្រួតដៃគ្នាច្បាមជាប់មូលដ្ឋានភូមិ ផ្សាភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ និងលើកទឹកចិត្តការពង្រឹងពង្រីកសមាជិកបក្សតាមក្រុមនីមួយៗឱ្យបានល្អ បង្កលក្ខណៈឱ្យបងប្អូនរួមសាមគ្គីគ្នា ជួយថែរក្សាគ្នា និងយល់ទុក្ខធុរៈគ្នាទៅវិញទៅមក បន្តជំរុញចលនាសកម្មភាពធ្វើអំពើល្អនៅមូលដ្ឋានជាប់ជាប្រចាំ និងព្យាយាមដោះស្រាយរាល់ការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ។ ត្រូវបន្តជួយយកអាសារទំនុកបំរុងជីវភាពប្រជាជនរងគ្រោះដោយផលប៉ះពាល់ពីកូវីដ-១៩ និងពីវិបត្តិផ្សេងៗទៀតឱ្យបានជាប់ជាប្រចាំ ដើម្បីចូលរួមចំណែកកាន់តែរឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមមគ្គុទ្ទេសភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំចលនាជាតិ ប្រយុទ្ធឈ្នះកូវីដ កំពុងខិតខំស្តារសេដ្ឋកិច្ច ជីវភាពសង្គមជាតិឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស មកកាន់ប្រក្រតីភាពជាធម្មតាឡើងវិញ។

ទន្ទឹមនោះ ត្រូវជំរុញមនុញ្ញផលនៃជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍ដ៏មហស្ចារ្យនៃការរៀបចំកីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នៅកម្ពុជា (SEA GAME) ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ សំដៅប្រែក្លាយដោយពិតប្រាកដស្នាដៃជាប្រវត្តិសាស្ត្ររបស់យើងទាំងអស់គ្នានេះ ឱ្យទៅជាកម្លាំងចលករ បន្តជំរុញខ្លាំងក្លាឧត្តមភាព ប្រៀបឈ្នះរបស់គណបក្សយើង ឈានឆ្ពោះទៅដណ្តើមជ័យជំនះទាំងស្រុងសម្រាប់ការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង