**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់**លោក Pete Hegseth ព្រមានគុយបាកុំឱ្យទិញអាវុធដែលអាចវាយប្រហារលើទឹកដីសហរដ្ឋអាមេរិក**សម្ដេចតេជោ៖ គោលដៅរបស់កម្ពុជាសម្រាប់ការផលិតសម្ភារៈយោធាត្រូវតែមានកម្រិតផ្គត់ផ្គង់ក្នុងប្រទេសឱ្យគ្រប់គ្រាន់ជាមុនសិន ទើបអនុញ្ញាតឱ្យមានការនាំចេញទៅក្រៅប្រទេស**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ

រួមគ្នាបង្ការ ទប់ស្កាត់ និងលុបបំបាត់អំពើទារុណកម្ម គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា

ភ្នំពេញ៖ លោក រ៉ូ ប៊ីនណៃ សមាជិក នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បានលើកឡើងថា ការចូលរួមរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសមន្ត្រីអនុវត្តច្បាប់ក្នុងការបង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើទារុណកម្មគ្រប់ទម្រង់ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ នៅកម្ពុជា។

លោក រ៉ូ ប៊ីនណៃ លើកឡើងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញប្រកាសបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរ និងតួនាទីភារកិច្ចរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។

លោកបានបន្ថែមថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពសិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋ ក្នុងនោះការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ អនុលោមតាមសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការប្រឆាំងទារុណកម្ម។ កម្ពុជាមានសុខសន្តិភាព និងស្ថេរភាព គោរពសិទ្ធិមនុស្ស និងមាននីតិរដ្ឋ ដូច្នេះយើងមិនអាចធ្វើទារុណកម្មលើជនណាម្នាក់បានឡើយ ព្រោះថាអំពើទារុណកម្មមិនត្រឹមតែជាអំពើដែលមនុស្សជាតិស្អប់ខ្ពើមប៉ុណ្ណោះទេ តែវាគឺជាបទល្មើសព្រហ្មទណ្ឌដែលមានបញ្ញត្តិចែងឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃប្រទេសយើងផងដែរ»។

លោក រ៉ូ ប៊ីនណៃ បានបន្តថា ប្រទេសកម្ពុជា បានក្លាយជារដ្ឋភាគីនៃអនុសញ្ញាប្រឆាំងទារុណកម្មរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ និងពិធីសារបំពេញបន្ថែមនៅឆ្នាំ២០០៧។ ហេតុនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងារ ដើម្បីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាល លើការងារប្រយុទ្ធប្រឆាំងអំពើទារុណកម្ម និងការពារជនទាំងឡាយដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម អំពើឃោឃៅ អមនុស្សធម៌ និងធ្វើទុក្ខបុកម្និញនានា។

គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានរាជរដ្ឋាភិបាលប្រគល់តួនាទី និងភារកិច្ចជាច្រើន ក្នុងនោះគឺការចុះអប់រំផ្សព្វផ្សាយ ចុះស៊ើបអង្កេតករណីជាក់ស្តែង និងចុះត្រួតពិនិត្យជាទៀងទាត់តាមបណ្តា ពន្ធនាគារ កន្លែងឃាត់ខ្លួនបណ្តោះអាសន្នរបស់នគរបាលយុត្តិធម៌ និងកន្លែងដកហូតសេរីភាពនានាទូទាំងប្រទេសកម្ពុជា ដើម្បីធានាការពារ បង្ការ ទប់ស្កាត់ និងឈានដល់ការលុបបំបាត់ឱ្យបានទាំងស្រុងនូវអំពើទារុណកម្មគ្រប់ទម្រង់អនុលោមតាមអនុសញ្ញា និងពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិ ស្តីពីការប្រឆាំងទារុណកម្ម ជាពិសេសគឺគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងពង្រឹងនីតិរដ្ឋនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃ២៣ ខែឧសភា ឆ្នាំ២០២៣ នេះ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្មបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយស្តីពីលិខិតបទដ្ឋានជាតិ-អន្តរជាតិលើការបង្ការ ប្រឆាំងទារុណកម្ម និងតួនាទីភារកិច្ចរបស់ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនសមត្ថភាពដល់អាជ្ញាធរដែលទទួលខុសត្រួវកន្លែងដកហូតសេរីភាព ក្រោមអធិបតីរបស់ លោក នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដោយមានការអញ្ជើញចូលរួមពីលោកស្រី ម៉ន នីរង្សី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប តំណាងស្ថាប័នតុលាការ និងអាជ្ញាធរពាក់ព័ន្ធចំណុះរដ្ឋបាលខេត្តប៉ៃលិនចំនួន ២០០នាក់៕

អត្ថបទដែលជាប់ទាក់ទង