**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

សម្ដេចតេជោ៖ មេដឹកនាំប្រទេសដទៃឡើងកាន់តំណែង មានសមិទ្ធផលសង្គមសេដ្ឋកិច្ចស្រាប់ ខុសពីនាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រឹងកសាងប្រទេសពីបាតដៃទទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញសមិទ្ធផលដែលកម្ពុជាកំពុងស្ថាបនាឡើង និងបានរំឭកថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំកសាងសមិទ្ធផលចាប់ពីនេះទាំងបាតដៃទទេ និងមានរបួសផងទៀត ខុសស្រឡះពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីនៃប្រទេសដទៃដែលឡើងកាន់តំណែងមក គឺមានសមិទ្ធសង្គម-សេដ្ឋកិច្ចស្រាប់ៗ។

ក្នុងពិធីសម្ពោធអគារថ្មី (អគារតេជោអភិវឌ្ឍ) នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតនៃប្រទេសនានា សូមសម្លឹងមើលសមិទ្ធផលដែលកម្ពុជាមាននិងកំពុងកសាង។ កម្ពុជាជាប្រទេសក្រ តែខិតខំត្រដររស់ ត្រដររស់តាំងពីភ្នំពេញមានតែភាពទទេ ហើយមកដល់ពេលនេះរាជរដ្ឋាភិបាលមានសមត្ថភាពខំប្រឹងធ្វើបណ្ដើរៗ ខុសពីប្រធានាធិបតី និងនាយករដ្ឋមន្ត្រីប្រទេសមួយចំនួនដែលឡើងកាន់តំណែងមក មានសមិទ្ធផលសង្គម-សេដ្ឋកិច្ចសព្វគ្រប់បែបយ៉ាង គ្រាន់តែរៀបចំ ដាក់ចេញ និងអនុវត្តគោលនយោបាយប៉ុណ្ណោះ។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ប្រធានាធិបតី នាយករដ្ឋមន្ត្រីរបស់អស់លោកអ្នក ស្រួលណាស់ ស្រួលជាងខ្ញុំ ស្រួលឆ្ងាយ ដោយសារឡើងមកមានស្រាប់ៗ (មានសមិទ្ធផលផ្សេងៗច្រើន) គ្រាន់តែដាក់ចេញគោលនយោបាយ អនុវត្តទៅ ឯពួកខ្ញុំនេះចាប់ផ្ដើមឡើង ដៃម្ខាងទប់ខ្មែរក្រហមកុំឱ្យមកវិញ ដៃម្ខាងទៀតត្រូវកសាងប្រទេស ចាប់ពីពីលេខសូន្យ ចាត់ទុកថាពួកខ្ញុំចាប់ផ្ដើមពីបាតដៃទទេ ហើយបាតដៃហ្នឹងរបួសទៅទៀត ត្រូវគេដាក់ទណ្ឌកម្ម ប៉ុន្តែយើងខ្ញុំប្រឹងតោងធ្វើម៉េចឱ្យរស់ នេះជាចំណុចដែលអស់លោកអ្នកអាចមើលឃើញថា ចរិតរបស់យើងខ្ញុំ គឺយ៉ាងណា»។

ក្នុងន័យនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឱ្យមិត្តបរទេសសូមងាកមកជួយ ឬបង្កើនការជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការកសាងអភិវឌ្ឍជាតិឱ្យរីកចម្រើនតទៅមុខទៀត តែសូមកុំប្រើនយោបាយបំបែកបំបាក់ បំផ្លាញសុខសន្តិភាព ស្ថិរភាពនយោបាយនៅកម្ពុជា ព្រោះកម្ពុជាជួបរឿងកម្សត់ច្រើនណាស់ទៅហើយ ដោយសារតែការអូសទាញរបស់មិត្តបរទេសកាលគ្រាអតីតកាល។ កម្ពុជាខំប្រឹងរស់បានដូចពេលបច្ចុប្បន្ននេះ ក៏ព្រោះជួបភ័ព្វសន្តិភាព ស្ថិរភាពនយោបាយ មិនមែនលូតលាស់ចេញពីសង្គ្រាម ឬក៏នយោបាយប្រឆាំងនោះឡើយ ហើយក៏កម្ពុជាក៏ចង់រស់នៅសុខសាន្ត រស់នៅដោយរីកចម្រើនដូចមិត្តបរទេសដែរ៕  

អត្ថបទដែលជាប់ទាក់ទង