**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍**នាវិកឥណ្ឌា៣នាក់ បានបាត់បង់ជីវិតបន្ទាប់ពីកប៉ាល់ពាណិជ្ជកម្មមួយគ្រឿង រងការវាយប្រហារពីយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសអូម៉ង់

ក្រុមការងារដឹកជញ្ជូនថ្មទៅជួសជុលរួតបាកាណនៃប្រាសាទអង្គរវត្ត មានអារម្មណ៍ថាពួកគេដូចជាបាននៅក្នុងសម័យកាលនៃការសាងសង់ប្រាសាទ

ភ្នំពេញ៖ ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។

យោងតាមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឆងថា ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។

ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។

សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា ក្រុមការងារជួសជុលនៅតែមានមោទនភាព ដោយសារតែពួកគេបានចូលរួមការងារដ៏មានតម្លៃមួយនេះ និងរឹតតែជំរុញទឹកចិត្តពួកគាត់មានទឹកចិត្តតស៊ូ ជំនៈនូវឧបសគ្គផ្សេងៗ ព្រមទាំងសាមគ្គីគ្នាជាកម្លាំងតែមួយក្នុងការអូសថ្មដែលមានទម្ងន់ធ្ងន់ៗឱ្យបានដល់គោលដៅ។

លោក ម៉ៅ ឡាន ក្រុមការងារអូសថ្មម្នាក់មានប្រសាសន៍ថា កន្លងមកមិនមានការដ្ឋានការងារណាមានឧបសគ្គច្រើន ត្រូវប្រើកម្លាំងមនុស្សអូសទាញដុំថ្មធំៗ ច្រើនដំណាក់កាលដូចនៅប្រាសាទអង្គរវត្តនោះទេ។

លោកបន្តទៀតថា រូបលោកគឺជាអ្នកដែលមានវ័យចំណាស់ជាងគេនៅក្នុងក្រុម ដែលមានតួនាទីអូសថ្ម។ បើទោះបីជាយ៉ាងណា ក្នុងនាមជាអ្នកមានបទពិសោធន៍លើការងារជួសជុលប្រាសាទជាច្រើនឆ្នាំមកហើយ លោកតែងតែផ្តល់យោបល់ដល់ក្មេងៗជំនាន់ក្រោយជានិច្ច។

លោក ម៉ៅ ឡាន ឱ្យដឹងទៀតថា ការអូសថ្ម១ដុំៗយកទៅជួសជុលប្រាសាទបាន គឺត្រូវរៀបរន្ទាដោយប្រើដែក និងឈើធ្វើជាស្ពានជាមុន ដើម្បីការពារកុំឱ្យប៉ះពាល់ដល់ថ្មប្រាសាទ។ ចំណែកការងារទៀតសោតក៏ត្រូវមានភាពអត់ធ្មត់ និងធ្វើដោយក្តីស្រលាញ់ ពីព្រោះប្រាសាទអង្គរវត្តគឺជាដួងព្រលឹងរបស់ខ្មែរ តាំងពីបុរាណកាលដែលមិនអាចកាត់ថ្លៃបាន។

លោក ស៊ុំ ស៊ីន គឺជាយុវជនម្នាក់ទៀតនៅក្នុងក្រុមការងារអូសថ្ម ដែលមានវ័យក្មេងជាងគេបានយល់ឃើញថា កាលពីជាតិមុន រូបលោកប្រហែលជាអ្នកកសាងប្រាសាទក៏មិនដឹង ទើបធ្វើឱ្យពេលនេះ មានចិត្តស្រលាញ់ប្រាសាទបុរាណ ហើយបច្ចុប្បន្ន រូបលោកក៏ពេញរួមចំណែកក្នុងការងារនេះដែរ។

យុវជន ស៊ុំ ស៊ីន យល់ថា ការងារជួសជុលប្រាសាទបុរាណដោយប្រើកម្លាំងមនុស្សសុទ្ធនេះ អាចសម្រេចទៅបានដោយសារតែកម្លាំងសាមគ្គីគ្នា។

ជារៀងរាល់ថ្ងៃក្រុមការងាររបស់គាត់ពេញចិត្តនិងធ្វើការងារអូសទាញថ្មធំៗឡើងទៅជួសជុលប្រាសាទបុរាណនេះយ៉ាងខ្លាំង ដោយមិនមានសម្ពាធ និងមិនសូវហត់នឿយទេ គឺបែរជាសប្បាយទៅវិញ នៅពេលដែលបានធ្វើការងារជួយថែរក្សា និងការពារស្នាដៃរបស់ដូនតា សម្រាប់ បន្សល់ទុកឱ្យក្មេងៗជំនាន់ក្រោយបានឃើញយូរអង្វែងតទៅមុខទៀតនោះ៕

អត្ថបទដែលជាប់ទាក់ទង