**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ស្នងការរងខេត្តបន្ទាយមានជ័យ បិទវគ្គបំប៉នគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពការងារដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលនិងភ្នាក់ងារសន្តិសុខបោះឆ្នោត

បន្ទាយមានជ័យ៖ បន្ទាប់ពីដំណើរការសិក្សាអស់រយៈពេល០២ថ្ងៃ នៃវគ្គបំប៉នគ្រូបង្គោល ដើម្បីពង្រឹងសមត្ថភាពការងារដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាលនិងភ្នាក់ងារសន្តិបោះឆ្នោត នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះមក នៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៣ វគ្គនេះត្រូវបានរៀបចំពិធីបិទ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ផាត ផល្លី លោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង នាយ នាយរងការិយាល័យ លោកអធិការ លោកអធិការរង ក្រុង ស្រុក ទាំង៩ និង សិក្ខាកាមជាង១៣០ផងដែរ។

លោកវរសេនីយ៍ឯក ឈឿង សម្បត្តិ នាយការិយាល័យ កិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ថា វគ្គបំប៉ននេះមានរយៈពេល០២ថ្ងៃ (ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣) ដោយលើកយកមេរៀនមកបណ្តុះបណ្តាលរួមមាន៖១/-ការងារវគ្គគ្រូបង្គោលសម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ,២/-ការងារកិច្ចការប៉ុស្តិ៍រដ្ឋបាល ក្នុងនោះ -តួនាទីភារកិច្ចរបស់នគរបាលរដ្ឋបាល ។-ការអនុវត្តគោលនយោបាយ« ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។- ការអនុវត្តការងារនគរបាលនិងសហគមន៍ ។

លោកនាយការិយាល័យបានបញ្ជាក់ថា តាមរយៈការសិក្សារយៈពេល០២ថ្ងៃនេះ ពិនិត្យឃើញថា សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ ស្តាប់ការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេសនាម និងបានសួរសំណួរចម្លើយជាច្រើនទាក់ទងនិងមេរៀន ជាពិសេសផ្អែកតាមលទ្ធផលនៃការធ្វើតេស្តសំណួរចម្លើយនេះ ក្រោយពីបញ្ចប់វគ្គបង្ហាញថាសិក្ខកាមមានការយល់ដឹងច្រើននិងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារប្រចាំថ្ងៃនិងការងារការពារសន្តិសុខបោះឆ្នោតនាពេលខាងមុខ។

ថ្លែងនាឱកាសនោះ ក្នុងនាមជំនួសមុខឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនរបាលខេត្ត ។ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ ក៏ដូចជាក្នុងនាមលោកផ្ទាល់ បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្រ របស់សិក្ខកាមទាំងអស់ បើទោះបីជាពេលវេលាសិក្សានេះមានរយៈពេលខ្លី ក៏ពិតមែន តែវាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ការអនុវត្តការងារប្រចាំថ្ងៃរបស់ខ្លួនក្នុងការបំរើសេវារដ្ឋបាលសាធារណៈនៅមូលដ្ឋាន ពិសេសជាភ្នាក់ងារសន្តិសុខបោះឆ្នោតនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ ស្នងការរង បានណែនាំដល់គ្រូបង្គោលទាំងអស់ ត្រូវយកចំណេះដឹងពីការសិក្សានេះ ទៅបង្ហាត់បង្រៀនដល់មន្ត្រីក្នុងអង្គភាព ដើម្បីឲ្យពួកគេបានយល់ច្បាស់អំពីភារកិច្ចរបស់ខ្លួន ពិសេសគឺការងារជាភ្នាក់ងារសន្តិសុខបោះឆ្នោតនាពេលខាងមុខនេះ ជៀសវាងការអនុវត្តខុសពីច្បាប់នៃការបោះឆ្នោត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ក៏បានជម្រុញដល់លោកអធិការ លោកអធិការរង ទទួលកិច្ចការប៉ុស្តិ៍រដ្ឋបាលស្រុង ក្រុង ក៏ដូចជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលទាំងអស់  ត្រូវធានាឲ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ផ្តល់នូវសេវារដ្ឋបាលសាធារណៈជូនគាត់ឲ្យបានទាន់ពេលវេលានិងបន្តកាត់បន្ថយភាពថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋ មកលើមន្ត្រីរាជការពិសេសគឺនគរបាលយើង៕

អត្ថបទដែលជាប់ទាក់ទង