**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទទួលជួបពិភាក្សាជាមួយប្រធានផ្នែកគ្រប់គ្រងសកម្មភាពនៃអង្គការUSAID**រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ ជំងឺមហារីកគឺជាឃាតកលាក់មុខ ដែលយើងត្រូវតែប្រយុទ្ធយ៉ាងសកម្មជាបន្តទៅទៀត**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**ឯកឧត្តម ប៊ុន ហ៊ាន បើកវគ្គបណ្ដុះបណ្តាលលើកទី៣ ស្ដីពីលក្ខណៈវិនិច្ឆ័យនៃការគណនាសម្រាប់ការរៀបចំបណ្ដុំសំណង់មេ ការងារប្រឡាយ និងសំណង់ពាក់ព័ន្ធ**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញដឹកនាំដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃ នៅវត្តខ្មែរក្រោម**ឯកឧត្តម ចាន់ ស៊ីណាត ចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងខេត្តតាកែវ**កូរ៉េ​ខាង​ជើង ​បាញ់​មីស៊ីល​រយៈ​ចម្ងាយ​ខ្លី​មុន​ការ​បោះ​ឆ្នោតប្រធានាធិបតីអាមេរិក**រដ្ឋបាលខេត្តព្រះសីហនុ ណែនាំស្តីពីការរៀបចំអបអរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខ អកអំបុក ឆ្នាំ២០២៤**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២០ អាណត្តិទី១**មន្រ្តីសង្ឃសាលាអនុគណក្រុងបាត់ដំបង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុនផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងជាលើកទី២**ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងថា សមយុទ្ធរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េ បង្ហាញពីភាពត្រឹមត្រូវនៃការពង្រឹងនុយក្លេអ៊ែររបស់ខ្លួន**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ផ្តល់អំណោយជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក**ឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន មានជីវភាពលំបាកខ្វះខាត នៅស្រុកគងពិសី និងស្រុកបសេដ្ឋ**អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ​បានផ្តល់ជូនសាលាពលទាហាន យោធភូមិភាគពិសេស**ឯកឧត្ដម ស្បោង សារ៉ាត និងឯកឧត្តម សួន សុម៉ាលីន ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង**វេទិកាមហាគ្រួសារទេសចរណ៍ បើកគេហទំព័រថ្មីរវាងក្រសួងទេសចរណ៍ជាមួយក្រុមអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី**អាវរងាជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន កងពលតូចថ្មើរជើងលេខ៣១**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានទទួលអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត**សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅវត្តខ្មែរក្រោម ជាអង្គកឋិនទានប្រវត្តិសាស្រ្ត ប្រព្រឹត្តទៅដើម្បីភាតរភាព មិត្តភាព និងសាមគ្គីភាព ក្នុងចំណោមមហាពុទ្ធបរិស័ទ

សម្ដេច ហ៊ុន​ សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ១៣«ជាអ្នកយុទ្ធសាស្រ្ត»​​

សៀវភៅ«សម្ដេច ហ៊ុន​ សែន កំពូលស្ថាបនិក និ​ង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរ​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិក​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯក​ឧ​ត្ត​ម ច​ង​ក្រ​ង​សៀ​​​វភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នក​ដែលចូ​លចិ​ត្ត​កិ​ច្ច​កា​រស្រា​វ​ជ្រា​វ និ​ង​ច​​ងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បី​ចងក្រ​ងប្រ​វត្តិ​សា​ស្រ្ត​រ​បស់​យើ​ង​ ព្រោះ​តាំងពីច្រើនសម័យ​កាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការ​ច​ង​ក្រ​ង​​​ឯ​ក​សារ នៃ​ប្រ​ទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។
ជនបរទេស មិន​មែ​ន​ទ​​ន់​ខ្សោយ​នោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អា​ច​នឹ​ង​មា​ន​កា​រ​លើ​ស​​លស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រ​សិនបើ​ជាតិសា​សន៍​យើ​ង​ជា​អ្ន​ក​រៀ​ប​រៀ​​​ងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និ​ង​ឧ​ត្ត​ម​គ​តិ​ជា​តិ​ពិ​ត​​ប្រា​កដរបស់​ខ្លួនដែរ។
ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ​«សម្ដេច ហ៊ុន​ សែន កំ​ពូ​ល​​ស្ថាបនិក និ​ង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​ក្ដីរីករាយ។​​វគ្គ១៣ « ជាអ្នកយុទ្ធសាស្រ្ត »
យុទ្ធសាស្រ្តជាក្បួនខ្នាត ឬគម្ពីរ ឬមាគ៌ា ដែលរៀបចំឡើងដើម្បីទប់ទល់ ទប់ស្កាត់ ឬ​ប្រ​យុ​​ទ្ធចំពោះហេតុការណ៍​អ្វីមួយ។ យុទ្ធសាស្រ្តអាចជាសេណារីយ៉ូ ឬត្រីវិស័​យ​ដើម្បី​ចង្អុ​លប​ង្ហា​ញ​​​ទិស ចំពោះដំណើរអ្វីផ្សេងៗ។ ពាក្យយុទ្ធសាស្រ្ត គេ​អាច​ឃើញ​នៅលើ​ភាគ​ច្រើ​ន​ក្បួ​ន​ធ្វើ​សឹ​ក​​នយោបាយ និងជំនួញ។ ចំពោះគោលការណ៍របស់អង្គការសង្គមស៊ីវិលមួយចំនួន និង​រា​ជ​រ​ដ្ឋា​​​​ភិបាលផង ជាងរៀង២ ឬ៤ឆ្នាំម្តង គេតែងតែរៀបចំធ្វើកំណែទម្រង់ ហៅថា ផែនការយុទ្ធ​សា​ស្រ្ត​​​។ ដើម្បីរៀបចំ ឬធ្វើផែនការយុទ្ធសាស្រ្តបាន គេតម្រូវឱ្យអ្នកដែលត្រូវធ្វើផែនការនោះ ជា​ម​នុ​​ស្សមានចំណេះដឹងខ្ពស់ យល់ដឹងពីហេតុការណ៍គ្រប់ជ្រុងជ្រោយ ចេះវាយតម្លៃព្រឹត្តិកា​រណ៍​ទាំ​ង​មុន និងក្រោយ។
នៅក្នុងសៀវភៅក្បួនសឹកពិជ័យសង្រ្គាម និងក្បួនសឹកស៊ុនអ៊ូ ឬស៊ុនជឺ បង្ហាញ​ពីរ​បៀ​ប​នៃ​​ការរៀបចំបន្ទាយកងទ័ព ពីរបៀបពួនស្ទាក់ដើម្បីវាយឆ្មក់សត្រូវ ពីរបៀបឡោមព័ទ្ធសត្រូវ ពី​រ​​បៀបដោះខ្លួន ពេលសត្រូវព័ទ្ធបន្ទាយ ជាដើម។
សម្តេចហ៊ុន សែន ទោះបីកន្លងមកមានការលើកឡើងថា ទទួលបានការសិក្សាតិច​នៅម​ធ្យ​ម​សិ​​ក្សា​ ប៉ុន្តែក្រោយថ្ងៃរដ្ឋប្រហារ ១៨មីនា ឆ្នាំ១៩៧០ ពេលសម្តេចរត់ចូលព្រៃម៉ាគី តា​ម​កា​រ​អំ​ពា​វនាវរបស់ព្រះករុណាព្រះបាទនរោត្តមសីហនុ សម្តេចត្រូវគេបញ្ជូនឱ្យទៅសក្សា​បន្ថែមនៅតំ​ប​​ន់រំដោះ អំពីក្បួនយុទ្ធសាស្រ្តផ្សេងៗ មានការគូរផែនទី ការដឹកនាំ និងបញ្ជាកងទ័ព និង​ចិ​ត្ត​សា​​ស្រ្តនយោបាយ។ ក្រៅពីការសិក្សាបំពេញបន្ថែម គេអាចរកឃើញនិក្ខេបបទ បញ្ច​ប់កា​រសិ​ក្សា​​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្រ្តនយោបាយ ពីវិទ្យាស្ថានង្វៀនអាយគួក នៅ​ឆ្នាំ​១៩៩១, “សៀវភៅ១០ឆ្នាំ នៃដំណើរកម្ពុជា” “សៀវភៅ១៣ទសវត្សរ៍នៃដំណើរកម្ពុជា”។ ក្រៅ​ពី​នេះ គេអាចរកឃើញនូវសៀវភៅមេរៀន ដែលសម្តេចធ្វើបទបង្រៀន អំពីភាពជាអ្នកដឹកនាំ នៅ​សាលាភូមិន្ទរដ្ឋបាលផងដែរ។ នៅដើមឆ្នាំ២០២០ ក្រៅពីជាអ្នកនយោបាយឆ្នើមនៅកម្ពុជា ក្រៅ​ពីជាឪពុក ជាស្វាមី ជាមេដឹកនាំដ៏ល្អ សម្តេច ហ៊ុន សែន ក៏ត្រូ​វ​អ្នក​សារ​ព័ត៌មា​ន​មួ​យ​ចំ​នួ​ន​ដា​ក់រហស្សនាមឱ្យថា ជាសាស្រ្តាចារ្យ ឬជាគ្រូរបស់អ្នកសារព័ត៌មានទៀតផង។ សម្តេច ហ៊ុន សែ​ន ក៏ធ្លាប់ប្រកាសជាញឹកញាប់ដែរថា អនាគត ក្រោយពីចូលនិវត្តន៍ សម្តេ​ចនឹង​ធ្វើជា​អ្នក​និ​ព​ន្ធ​ សរសេរសៀវភៅទុកជាបទពិសោធដល់កូនចៅខ្មែរជំនាន់ក្រោយ។
ជាអ្នកយុទ្ធសាស្រ្ត សម្តេច ហ៊ុន សែន មិន​មែនទើបតែកើតមា​នក្រោយ​ពេលសម្តេ​ច​ធំ​ឡើ​ង​ពេ​ញ​វ័យ ឬក្រោយទៅបន្តការសិក្សានៅតំបន់រំដោះ ឬក្រោយមកទៀតនោះទេ ស​ម្តេច​ជា​អ្ន​ក​មា​ន​ទេ​ពកោសល្យ និងយុទ្ធសាស្រ្តក្នុងការប្រើមនុស្សតាំងពីសម្តេចនៅជាកុមារ។ អ្នក​យុទ្ធ​សា​ស្រ្ត​គឺ​ជាមនុស្សដែលមើលយល់ពីទឹកចិត្តមនុស្ស។ សម្តេចហ៊ុន សែន អាច​មើលធ្លុះ​ទឹក​ចិត្ត​មិ​ត្ត​ភ​ក្តិ​ដែ​លរៀនជាមួយគ្នានៅបឋមសិក្សា។ មិត្តណាអាចលេងសើចបាន មិត្ត​ណាលេងសើច​មិន​បា​ន ឬមិត្តណាមិនគួរលេងសើច ។ ពេ​លរត់ចូលព្រៃ សម្តេចយល់ពីចិត្តសាស្រ្តសង្រ្គាមរបស់ទាហាន លន់ នល់ ធ្វើឱ្យកា​រដឹ​ក​នាំ​វា​យ​​លុករបស់សម្តេច ទទួលជោគជ័យលើសមរភូមិជាច្រើនលើក។ ពេលរត់ទៅវៀតណាម ស​ម្តេ​ច ហ៊ុន សែន យល់ពីយុទ្ធសាស្រ្តរបស់ខ្មែរក្រហម ដែលដាក់ខ្សែត្រៀមនៅតា​មបន្ទាត់​ព្រំដែ​ន​​ក​ម្ពុជា វៀតណាម។ ក្រោយថ្ងៃរំដោះជាតិចេញពីរបប ប៉ុល ពត សម្តេច ហ៊ុន សែនយ​ល់​ពី​ព្រះ​​រាជបំណងរបស់ព្រះករុណា ព្រះបាទនរោត្តមសីហនុ ដែលចង់បញ្ចប់សង្រ្គាម និង​ព្រះអ​ង្គ​ច​ង់វិលមកកម្ពុជាវិញ សម្តេចបានបង្កើតឱ្យមានវេទិកាពិភាក្សាសន្ទនាស្វែងរកសន្តិភាព។សម្តេចក៏ជាអ្នកយុទ្ធសាស្ត្រផ្នែកសេដ្ឋកិច្ចផងដែរ។ នៅអំឡុងពេលនោះ(១៩៨៥) ស​ម្តេ​ច​ទោះ​ស្ថិ​តក្នុងវ័យដែលក្មេងជាងគេក្តី តែសម្តេចទាមទារឱ្យមានការកែទម្រង់សេដ្ឋកិច្ចកម្ពុជា ពីទី​ផ្សា​រ​​ផែនការទៅជាទីផ្សារសេរី ព្រោះសម្តេចយល់ថា ទីផ្សារសេរី អា​ចអ​នុញ្ញា​តឱ្យ​ប្រទេ​ស​ជា​តិ​រី​ក​ច​ម្រើនលឿនជាងទីផ្សារផែនការរបស់រដ្ឋ។ កំណែទម្រង់របស់សម្តេច រហូតធ្វើឱ្យពួ​កបស្ចិ​មប្រ​ទេ​ស​មួយចំនួនលាន់មាត់ថា ប្រទេសកម្ពុជា ជាប្រទេសសង្គមនិយម ហេតុអ្វីមានទីផ្សារសេរី?
ក្រោ​យមកនៅឆ្នាំ១៩៨៩ សម្តេច ហ៊ុន សែន ក្រោយពីក្លាយជានាយករដ្ឋមន្រ្តីបាន៤ឆ្នាំ ក៏ទា​ម​ទា​រឱ្យមានកំណែទម្រង់ដីធ្លីនៅកម្ពុជា គឺចែកដី និងធ្វើប្លង់កម្មសិទ្ធិជូនប្រជាជន។ ក្នុង​ដំណា​ក់​កា​លកំពុងចរចាសន្តិភាព សម្តេចទូលថ្វាយសម្តេចព្រះនរោត្តម សីហនុ ពីយុទ្ធសាស្រ្តរៀបចំ និង​ការយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនខ្មែរជិត១លាននាក់ ដែលនឹងមកពី​ជំរំជ​ន​ភៀ​ស​ខ្លួ​ន​ព្រំដែន កម្ពុជា-ថៃ។ សម្តេចគិតអំពីថា តើគួរដឹកអ្នកទាំងនោះតាមយន្តហោះ ឬតាមនាវាម​ក​កំ​​ពង់សោម ឬដឹកតាមរថភ្លើង និងត្រៀមដីលំនៅឋាន ដីកសិកម្ម និងមុ​ខរ​បរ​សម្រា​ប់អ្ន​ក​ទាំ​ង​នោះ​។
យុទ្ធសាស្រ្តដ៏ល្អ ដែលគេសង្កេតឃើញគឺសម្តេច ហ៊ុន សែន បានរៀបចំ គឺយុទ្ធ​សាស្រ្ត​បំ​បែ​ក​ស​ត្រូវ, យុទ្ធសាស្រ្តកាត់បន្ថយសត្រូវ ពង្រីកមិត្ត, យុទ្ធសាស្រ្តធ្វើឱ្យកំណើនសេដ្ឋកិច្ច និង​យុ​ទ្ធ​សា​ស្រ្ត​កាត់បន្ថយភាពក្រីក្រ។ លោក លឺ ឡាយស្រេង ដែលជា​អតីតមន្រ្តីជាន់ខ្ព​ស់នៃ​គណ​ប​ក្ស​ ហ៊្វុន ស៊ិនប៉ិច ប្រកាសទទួលស្គាល់ថា៖
“សម្តេចហ៊ុន សែន គឺជាមនុស្សកំពូលយុទ្ធសាស្រ្ត។ គណបក្សហ្វ៊ុនស៊ិនប៉ិច បែកខ្ទេ​ចដោ​យ​សា​​រយុទ្ធសាស្រ្តរបស់សម្តេច។ ពេលខ្លះប្រើយុទ្ធសាស្រ្តមិនឱ្យគេដឹង គឺជន្លឆ្វេងវាយស្តាំ។ ពេ​ល​​ខ្លះសម្តេចព្រលយពាក្យ ឬផ្តល់តម្រុយឱ្យដឹងមុនថា រឿងនោះនឹងកើតឡើងរបៀបណា នៅ​ពេ​លណា ហើយប្រសិនបើឆ្លាត យើងអាចយល់ពីសន្តាន និងទឹកចិត្តរបស់សម្តេចនាយក” ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែវាយតម្លៃដឹងមុនពីហេតុការណ៍ផ្សេងៗ លើ​កលែ​ង​តែ​​៤ករណីគត់ ដែលសម្តេចវាយតម្លៃខុស ដោយសារគិតថាដៃគូស្មោះត្រង់។ គឺទី១ ព្រឹ​ត្តិ​កា​រ​ណ៍​​ក្រោយបោះឆ្នោតឆ្នាំ១៩៩៣ ដែលគេឃុំខ្លួនសម្តេចនៅព្រៃវែង។ ទី២ ព្រឹត្តិការណ៍ ថ្ងៃ៥-៦ កក្ក​ដា ឆ្នាំ១៩៩៧។ ទី៣ ការបង្កៃគ្រាប់បែក ប៉ុនប៉ងធ្វើឃាតសម្តេចនៅសៀមរាប និង​ទី៤កា​រ​ប​​ង្កើតវប្បធម៌សន្ទនា។ក្រៅពីនោះ ព្រឹត្តិការណ៍នយោបាយ ស​ម្តេចវា​យត​ម្លៃត្រឹម​ត្រូវ​យ៉ាង​ហោ​ច៨០ ទៅ៩០%។
ចំពោះសេដ្ឋកិច្ច ឆ្នាំ២០០៦ សម្តេចវាយតម្លៃថា កំណើនសេដ្ឋកិច្ចនឹងកើន៤% ប៉ុន្តែ​ធ​នា​គា​រ​ពិ​ភ​ព​​លោកចេញរបាយការណ៍ថា សេដ្ឋកិច្ចកម្ពុជា បានកើនដល់ជាង៦%។ កំណើនសេដ្ឋកិច្ច ធ្វើ​ឱ្យ​មានការរក្សាលំនឹងតាំងពី២០ឆ្នាំមកហើយ គឺពីឆ្នាំ១៩៩៨មក។ ការកាត់បន្ថយភាពក្រីក្រ ក្នុង​ផែនការយុទ្ធស្រ្តាគឺ១៩,៥% នៅឆ្នាំ២០១៥ ប៉ុន្តែរបាយាករណ៍បង្ហាញថា ការ​កាត់ប​ន្ថ​យ​ភា​ព​ក្រីក្រនៅកម្ពុជា ដើរលឿនជាងការរំពឹងទុក គឺនៅខែកញ្ញា ឆ្នាំ២០១៥ អត្រានៃភាពក្រីក្រ ធ្លា​ក់​ម​កនៅត្រឹម១៨.៩% ហើយប្រជាពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ក្រីក្រ មានលើសពី៥០% នៅ​ឆ្នាំ១៩៩២ ឬជាង៣០% នៅឆ្នាំ២០១០ ត្រូវធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុ​ជា​អះ​អា​ងថា ធ្លាក់មកនៅ ត្រឹម១៤%។ នៅឆ្នាំ២០១៩ នាក្រុងបាងកក សម្តេចហ៊ុន សែន ថ្លែ​ង​ប្រា​ប់​អ​ង្គសន្និបាត UN-ESCAP ថាអត្រានៃភាពក្រីក្រនៅកម្ពុជា បន្តធ្លាក់ចុះជាលំដាប់ពី ៥៣% ម​ក​ត្រឹ​មរង្វង់១០% ពេលបច្ចុប្បន្ន (២០១៩) ។
ជា​អ្នកវាយតម្លៃ និងយុទ្ធសាស្រ្តល្អ គឺទាមទារឱ្យជាមនុស្សនឹងនរ មិនឆេវឆាវ និង​ត្រូ​វ​ប្រ​មូ​ល​ព័​ត៌​មានឱ្យបានគ្រប់ទិសទី ហើយអានដោយយកចិត្តទុកដាក់។ សម្តេចហ៊ុន សែន តែ​ងតែ​ទ​ទួ​ល​យកនូវព័ត៌មានពីច្រើនប្រភពរួចទើបវាយតម្លៃ។ ភាពឆ្លាតវៃ ក្នុងការក្លាយជាអ្នកយុទ្ធសាស្រ្ត ក្រៅ​ពីរៀនផងធ្វើផង សម្តេចនៅមានទីប្រឹក្សាល្អៗជាជនបរទេសជាច្រើដែរ ដូចជា​ឯក​អគ្គ​រា​ជ​ទូ​តឯកអគ្គរដ្ឋទូតមកពីប្រទេសជឿនលឿន។ ក្រៅពីនេះ មា​នសាស្រ្តាចារ្យ​ថ្នាក់​ប​ណ្ឌិ​ត​ម​ក​ពី​គ្រ​ប់​ស្ថាប័ន ក្នុងការផ្តល់ប្រឹក្សា។ រាល់ការផ្តល់យោបល់ មិនប្រាកដថាសម្តេចត្រូវតែទទួលយក ដោ​​យគ្មានការថ្លឹងថ្លែង និងពិនិត្យដោយហ្មត់ចត់នោះទេ។
តាមការសង្កេត ពេ​លខ្លះ​សម្តេ​ច​មើ​ល​ធ្លុះដល់ជម្រៅចិត្តរបស់អ្នកសរសេរនៅលើហ្វេសប៊ុកផងដែរ កុំថាឡើយត្រឹមតែអ្ន​កស​ន្ទ​នា​ជា​មួយផ្ទាល់។ សម្តេច ក៏ជាមនុស្សពូកែដំអក់ មិនងាយឆេវឆាវឬច្រឡោត មិនងាយជឿ មិ​ន​ងា​យ​​ប្រតិកម្ម មិនងាយស្លន់ស្លោចំពោះរឿងដែលសម្តេចមិនជ្រាបច្បាស់។ ព្រោះភាពស្ល​ន់​ស្លោ​អា​​ចនឹងធ្វើឱ្យគេមើលឃើញពីចំណុចខ្សោយ និងមិនអាចឱ្យដោះស្រាយអ្វីបាន។ ភា​ព​ស្ងៀ​ម​ស្ងា​ត់របស់សម្តេច ពេលខ្លះធ្វើឱ្យគូបដិបក្ខរបស់សម្តេចវាយតម្លៃខុស។ នេះជាចរិតមេដឹកនាំ ប្រ​កបដោយអភិសមាចារ។ សម្តេចតែងតែដំអក់ រង់ចាំប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ករណីថ្មីៗនេះ(ឆ្នាំ២០២០)គឺការផ្ទុះឡើងនូវវីរុសកូរ៉ូណា ឬកូវីដ-១៩ ខណៈក្រុមអ្នកប្រ​ឆាំ​ង​រិះ​គ​ន់ វាយប្រហារ និងប្រមាថយ៉ាងណា ក៏សម្តេចនៅតែរក្សាភាពអត់ធ្មត់ ព្រោះករណីនេះ ប្រ​សិ​ន​បើ​សម្រេចចិត្តដោយប្រសេចប្រសាច ដោយគ្មានការពិចារណាឱ្យល្អិតល្អន់ នោះ​នឹង​ធ្វើឱ្យ​មា​ន​ភា​ពជ្រួលច្របល់ក្នុងផ្ទៃប្រទេស។ ទំនិញកាន់តែឡើងថ្លៃ មនុស្សកាន់តែភ័យលែងធ្វើអ្វីទៀត។ ស​ម្តេចនៅរក្សាភាពស្ងប់ស្ងៀម រហូតថ្ងៃទី៧ ខែមីនា ២០២០ ក្រោ​យពី​មាន​កា​រ​ផ្ទុះ​នៃ​កា​រ​ឆ្ល​ង​នៅ​សៀមរាប ក៏សម្តេចនៅរក្សាភាពស្ងៀមស្ងាត់ដោយប្រុងប្រយ័ត្នដែរ។ ព្រោះសម្តេ​ច​វា​យ​ត​ម្លៃ​ថា ប្រសិនបើពុះកញ្រ្ជោលតាមការញុះញង់របស់គេ សម្តេចមិនមែនជាអ្ន​កនយោ​បាយ​ចិ​ត្ត​សា​ស្រ្តនិងយុទ្ធសាស្រ្តទេ ហើយសម្តេចនឹងធ្លាក់ចូលទៅក្នុងអន្ទាក់នៃក្រុមប្រឆាំង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន កាលពីខែកញ្ញា ឆ្នាំ២០១៨ បានរម្លឹកឡើងវិញ ពី​​ព្រឹត្តិការណ៍បង្កៃគ្រាប់បែកនៅខេត្តសៀមរាបថា សម្តេច ហ៊ុន សែន ពិតជាមេទ័ពដ៏ពូកែ ព្រោះ​​ពេលនោះ ពេលលោកទៅសួរសម្តេចអំពីលទ្ធភាពទៅស្បថនៅមុខអង្គរវត្ត សម្តេ​ចមា​ន​ប្រ​សាសន៍ថាអាចទៅបាន ព្រោះការវាយប្រហារលើកទី១ មិនជោគជ័យរបស់សត្រូវ គឺគេកំ​ណ​ត់ម៉ោងឱ្យដើរ តែលើក ទី២ ទោះបីគេវាយប្រហារម្តងទៀត ក៏មា​នល​ទ្ធភា​ពតិ​ចតួ​ច​ប៉ុ​ណ្ណោះ​។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចមិនដែលស្កប់ស្កល់នឹងការសិក្សាទេ សម្តេច​ថែមទាំ​ងប្រា​ប់​ទៅ​ស​កម្មជន ឬប្រជាពលរដ្ឋខ្មែរទាំងអស់ គួរទស្សនាខ្សែភាពយន្ត រឿងសាមកុករបស់ចិន ដើ​ម្បី​យ​ល់ដឹងពីល្បិចកល និងយុទ្ធសាស្រ្តនយោបាយផ្សេងៗ។ ធ្លាប់មានគេនិយាយថា សម្តេច ហ៊ុ​ន សែន ពេលទំនេរពីការងារ ក្រៅពីលេងអុកនិងវាយកូនហ្គោល ស​ម្តេច​ចូល​ចិត្ត​ទស្ស​នា​ខ្សែ​​ភាពយន្តចិន បែបប្រវត្តិសាស្រ្ត និងចិត្តសាស្រ្ត យុទ្ធសាស្រ្តស៊ីជម្រៅ និង​មាន​លក្ខ​ណៈ​អ​ប់​រំ​។ ទោះជាយ៉ាងណាក៏ដោយ សម្តេចហ៊ុន សែន បរាជ័យចំនួន១៤ លើក និ​ង​មា​ន​រ​យៈ​ពេ​ល​ជា​ង​១០ឆ្នាំ ក្នុងការព្យាយាម ផ្តាច់បារី តាំងពីទសវត្សរ៍១៩៩០មក បន្ទាប់ពីសម្តេច ចូល​វះ​កា​ត់​ពោះ​វៀនដុះខ្នែង នៅមន្ទីរពេទ្យកាល់ម៉ែត រហូតដល់ឆ្នាំ២០១៤។ ក្រោ​យពីការ​វះកា​ត់​បា​ន​ប៉ុ​ន្មា​ន​ថ្ងៃ ខណៈអញ្ជើញដើរចេញមកក្រៅមន្ទីរពេទ្យ ដែលមានប្រជាពលរដ្ឋ និ​ងអ្នក​កាសែ​ត​ចោម​រោ​មយ៉ាងច្រើនកុះករ និងអមដំណើរដោយកូនស្រីរបស់សម្តេច គឺលោកស្រី ហ៊ុន ម៉ាណា ស​ម្តេ​ច ហ៊ុន សែន ប្រាប់អ្នកកាសែតថា ការហូបបារីធ្វើឱ្យសម្តេចមានអារម្មណ៍ល្អ ហើ​យថ្ងៃ​នោះ​ស​ម្តេចហូបបារី បានមានន័យថា សុខភាពសម្តេចល្អ។

អត្ថបទដែលជាប់ទាក់ទង