ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធឆ្លងសាលាប្រជុំបុណ្យ និងសមិទ្ធផលនានា ក្នុងវត្តគីរីស្រះស្រង់ ហៅវត្តធនមន្ត ស្ថិតក្នុងស្រុកស្អាង

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធឆ្លងសាលាប្រជុំបុណ្យ និងសមិទ្ធផលនានា នៅក្នុងវត្តគីរីស្រះស្រង់ (ហៅវត្តធនមន្ត) ស្ថិតក្នុងភូមិ ទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

