**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ឯកឧត្តម គួច ចំរើន ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.ខេត្តព្រះសីហនុ ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារទាំង ១០ ចំណុច

ភ្នំពេញ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរអប់រំយុវជន និងកីឡាខេត្ត។ ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.កខេត្ត សរុបប្រមាណជាង ១៥០រូប។

សេចក្តីសម្រេចលេខ៤៨១/សរ ស.ស.យ.ក ស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត ត្រូវយកចិត្តទុកដាក់ និងអនុវត្តនូវការងារមួយចំនួនដូចខាងក្រោម៖
១-ពង្រឹង ពង្រីកសមាជិក រចនាសម្ព័ន្ធ និងខ្សែរយៈចាត់តាំង ស.ស.យ.ក ទាំងបរិមាណ និងគុណភាព ជាពិសេសនៅថ្នាក់ឃុំ-សង្កាត់ បន្តជំរុញការបង្កើតរចនាសម្ព័ន្ធដល់ថ្នាក់ភូមិ
២-កសាងចលនាយុវជនឱ្យចូលរួមជាមួយ ស.ស.យ.ក ប្រែក្លាយកម្លាំងយុវជនឱ្យទៅជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ទំនើបរស់រវើក មានសុវត្ថិភាព បរិស្ថានរស់នៅល្អប្រសើរប្រកបដោយគុណធម៌ សីលធម៌ មនសិការស្នេហាជាតិ រស់នៅក្នុងឯករាជ្យ អធិបតេយ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ ពហុភាគីនិយម និងវឌ្ឍនភាពសង្គម
៣-បន្តពូនជ្រុំកម្លាំងយុវជន និងថែរក្សាសន្តិភាព ស្ថិរភាព សេរីភាព យុត្តិធម៌សង្គមការកសាងចលនាយុវជនចូលរួមជាមួយមហាគ្រួសារ ស.ស.យ.ក បង្កើនសមត្ថភាពយុវជនឱ្យស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ ប្រកបដោយចំណេះដឹង ពុទ្ធិ បំណិន វិជ្ជាជីវៈ សហគ្រិនភាព គំនិតច្នៃប្រឌិត បច្ចេកវិទ្យា នវានុវត្តន៍ ប្រែក្លាយកម្លាំងយុវជនឱ្យទៅជាគ្រឹះ ជាសសរស្តម្ភបន្តវេន
៤-បណ្ដុះឧត្ដមគតិជាតិជឿនលឿន ភាពជាអ្នកដឹកនាំមានចក្ខុវិស័យចំពោះអនាគតកម្ពុជា ត្រូវស្គាល់ពីតម្លៃខ្លួនឯង ភាពរហ័សរហួន ភាពជាគំរូ យល់ច្បាស់ពីតម្លៃនៃសន្តិភាព និងការថែរក្សាការពារសន្តិភាពប្រកបដោយចីរភាព និរន្តរភាព
៥-យកចិត្តទុកដាក់គ្រប់គ្រងសតិអារម្មណ៍ និងការអប់រំបណ្តុះបណ្តាល ផ្សព្វផ្សាយជាប់ជាប្រចាំ អំពីសកម្មភាព ទស្សនវិស័យ គោលការណ៍ បទបញ្ជាផ្ទៃក្នុង
៦-ជំរុញស្មារតីសេ្នហាជាតិ មាតុភូមិ អភិវឌ្ឍសមត្ថភាពប្រកាន់យកអភិក្រម «ការសិក្សាពេញមួយជីវិត» ប្រកបដោយវិជ្ជាជីវៈ បំផុសស្មារតីយុវជនឱ្យស្រលាញ់ជាតិ មាតុភូមិ វប្បធម៌សន្តិភាព ផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ គុណតម្លៃជាតិ លើកស្ទួយកិត្យានុភាពជាតិ ការកសាងជង្រុកសុវត្ថិភាពស្បៀង «ជឿជាក់លើកម្ពុជា» និង «ខ្មែរធ្វើបាន»
៧-អភិវឌ្ឍវិស័យការងារ និងសេដ្ឋកិច្ចឌីជីថល ជាមួយរាជរដ្ឋាភិបាល សិក្សាស្វែងយល់បន្ថែមអំពីបញ្ហាប្រឈម និងតម្រូវការរបស់សហគមន៍មូលដ្ឋាន ផ្តល់ដំណោះស្រាយតាមលទ្ធភាព សមត្ថភាពជំនាញវិជ្ជាជីវៈ
៨-បង្កលក្ខណៈឱ្យសមាជិក សមាជិកាចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីសុខដុមនីយកម្មសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឈានទៅសម្រេចបាននូវគោលដៅរួមរបស់កម្ពុជា ក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០
៩-ពង្រឹងទំនាក់ទំនងល្អជាមួយអង្គការយុវជន និងយុវជនបណ្តាប្រទេសនានាលើសកលលោក ឈរលើស្មារតីការពារឧត្តមប្រយោជន៍កម្ពុជា ស្របតាមអភិក្រម «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» «កុំយកអធិបតេយ្យជាតិទៅប្តូរជាមួយនឹងជំនួយ» «កុំយកសន្តិភាពរបស់ប្រទេសទៅប្តូរជាមួយនឹងជំនួយ» និង «កម្ពុជាត្រូវរឹងមាំចំពោះគោលការណ៍ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន»
១០-សូមសមាជិក សមាជិកា ស.ស.យ.ក អនុវត្តនូវផែនការយុទ្ធសាស្រ្ដយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិឆ្នាំ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីអនាគតកម្ពុជា ឈរលើទស្សនៈថា «ខ្មែរសាមគ្គី ខ្មែរឈ្នះ» ជាដរាប ៕

អត្ថបទដែលជាប់ទាក់ទង