**បទវិភាគ៖ទុនបរទេសនាំគ្នាបង្កើនការវិនិយោគនៅប្រទេសចិន ដែលបង្ហាញឱ្យឃើញនូវកម្លាំងទាក់ទាញថ្មីនៃទីផ្សាររបស់ចិន**ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវ:នគរបាល ដល់កងកម្លាំងនគរបាលក្រោមឱវាទ**ឯកឧត្តម សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តកម្មវិធី ACCESS 2**ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមហ៊ុនកូរ៉េ លើគម្រោងកែច្នៃកាកសំណល់ ផលិតជាថាមពលអគ្គិសនី**ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា ចេញទៅទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីពង្រឹងបណ្ដាញសារព័ត៌មានក្នុងតំបន់**រដ្ឋសភាកម្ពុជា ស្នើប្រទេសកាណាដាបន្តគាំទ្រកម្ពុជាសម្រេចនូវគោលដៅ«កម្ពុជាគ្មានមីន» ក្នុងឆ្នាំ២០២៥**លោក ញ៉ាញ់ ជាបហ៊ង ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា**ឯកឧត្តម ឱក ប៊ុង អញ្ជើញចែកវិញ្ញាបនបត្រ និងបិទវគ្គបណ្តុះបណ្តាលស្តីពីវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ**សេវាកម្មរថភ្លើងដឹកទំនិញចិន-អឺរ៉ុបរាយការណ៍ពីកំណើនដ៏រឹងមាំក្នុងរយៈពេល៤ខែដំបូង**មន្ទីរបរិស្ថានខេត្តកំពង់ធំ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការបង្ហោះផ្សាយតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការកាប់បំផ្លាញព្រៃឡង់ ដែលជាព្រៃធម្មជាតិក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្ត**ក្រុមមន្ត្រីជំនាញក្រសួងធនធានទឹក ចុះពិនិត្យទីតាំងស្នើសុំជីកស្តារអូរដាឡាស ក្នុងដែនឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ**ក្រសួងសាធារណការ ប្រជុំផ្ទៃក្នុងពិភាក្សាលើការផ្ដល់ធាតុចូល សម្រាប់ត្រៀមបំភ្លឺលើការស្នើសុំកែសម្រួលមាត្រាមួយចំនួន នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់**គ.ជ.ប ណែនាំស្តីពីការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤**លោកជំទាវ ចម និម្មល ជួបពិភាក្សាការងារជាមួយអង្គភាពកម្មសិទ្ធិបញ្ញាកូរ៉េ នៅទីក្រុងសេអ៊ូល**ជនសង្ស័យ៣៧៨នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ រយៈពេល៦ថ្ងៃមកនេះ**អ្នកអង្គម្ចាស់ សុីសុវត្ថិ ចក្រីនុពល ក្រាបបង្គំទូលថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា**ចិន និងអាមេរិក នឹងបើកកិច្ចប្រជុំលើកដំបូងនៃការសន្ទនាអន្តររដ្ឋាភិបាលស្តីពី AI

សម្តេចតេជោ អរគុណចិនដែលបានផ្តល់នូវពហុកីឡដ្ឋានដ៏ស្រស់ស្អាត និងរឹងមាំ សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ស៊ីហ្គេម

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។

ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះសម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖ “ខ្ញុំផ្ញើជូនប្រជាជនចិន ជាពិសេសចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិនបានផ្តល់ជាអំណោយនូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណ្ឌភាពដែលជាឱកាសឱ្យកម្ពុជាមានមុខមាត់ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣”។

ទន្ទឹមគ្នានេះ សម្តេចបានអរព្រះគុណ ព្រះករុណា ព្រះបីតាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គទុកជាកេរ្តិ៍មរតក ដល់កូនចៅធ្វើជាកន្លែងនៃការប្រកួតស៊ីហ្គេម បន្ទាប់ពី៦៤ឆ្នាំមុនដែលព្រះអង្គបានធ្វើនៅទីនោះ និងព្រះមហាក្សត្រ ព្រមទាំងហ្លួងម៉ែ ដែលបានផ្ញើជាសារសំឡេងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល។

ជាមួយគ្នានេះ សម្តេចបាន ថ្លែងអំណរគុណប្រទេសនានាជាសមាជិកអាស៊ាន ដែលបានបញ្ជូនកីឡាករកីឡាការិនី មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា និងផ្តល់ការគាំទ្រ ដល់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម បានធ្វើឱ្យសម្តេចរំជួលចិត្ត និងស្រក់ទឹក រំភើប មិននឹកស្មានកម្ពុជាមានថ្ងៃនេះឡើយ។

សម្តេចតេជោ សង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ នឹងបញ្ចប់ដោយជោគជ័យ និងមានសុវត្ថិភាពទាំងអស់។

បើតាមសម្ដេចតេជោ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលភាគីចិនជួយកសាង ក្នុងតម្លៃប្រមាណ១៥០លានដុល្លារនេះ នៅតែជាកន្លែងសម្រាប់ការប្រកួតកីឡាសម្រាប់កីឡាករកម្ពុជា និងការប្រកួតក្នុងតំបន់ ឬការប្រកួតអន្តរជាតិដទៃទៀត ហើយក៏នឹងក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរទូទៅផងដែរ។

ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sports» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក…ហើយក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង៕

អត្ថបទដែលជាប់ទាក់ទង