**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្តេចតេជោ៖ គោលនយោបាយពង្រាយមន្ត្រីបច្ចេកទេសកសិកម្មតាមឃុំ ដើម្បីជំរុញល្បឿនការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គោលនយោបាយដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅតាមបណ្តាឃុំទូទាំងប្រទេស ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ដែលមានវិសាលភាពធំធេង និងជាវិស័យស្នូលសម្រាប់ទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចជាតិ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ដ្បិតកម្រិតអត្រាកសិកម្មទាប ក្នុងសេដ្ឋកិច្ចជាតិ ប៉ុន្តែមិនមែនមានន័យថា វិស័យកសិកម្មរួមតូចនោះទេ។ ដូចគ្នានឹងប្រទេសជឿនលឿន លើពិភពលោកដែរ វិស័យកសិកម្មមានចំណែកក្នុងសេដ្ឋកិច្ចជាតិកម្រិតទាប តែគេអាចទ្រទ្រង់ការហូបចុក របស់ប្រជាពលរដ្ឋ និងនាំចេញទៅក្រៅប្រទេសថែមទៀតផង។

សម្តេចបន្ថែបន្តថា សម្រាប់ការដាក់ពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំ ក្រសួងកសិកម្មបានចាប់ផ្តើមអនុវត្តន៍ជាគំរូ នៅក្នុងឃុំមួយចំនួន ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ហើយការពង្រាងមន្ត្រីជំនាញកសិកម្មនេះទៀតសោធ ត្រូវពង្រាយតាមតំបន់ឲ្យត្រូវនឹងជំនាញរបស់មន្ត្រីទាំងនោះ។ បានសេចក្តីថា តំបន់ដែលមានប្រជាជនចិញ្ចឹមត្រី ត្រូវដាក់មន្ត្រីជំនាញផ្នែកវារីវប្បកម្ម ហើយបើតំបន់ដាំដុះស្រូវ ត្រូវដាក់មន្ត្រីជំនាញដែលពាក់ព័ន្ធនឹងដំណាំស្រូវ។

សម្តេចតេជោបានថ្លែងថា “ខ្ញុំបានណែនាំនៅពេលប្រជុំគណបក្សថា ឲ្យយកចិត្តទុកដាក់ ទៅលើបញ្ហាការរស់នៅរបស់អ្នកទាំងនោះ [មន្ត្រីកសិកម្មពង្រាយតាមឃុំ] បូកជាមួយនឹងការគួបផ្សំកម្លាំងឲ្យបានធំ បើសិនយើងដាក់ដាច់ដោយឡែកៗ មួយឃុំម្នាក់ៗ ហើយធ្វើការដាច់ដោយឡែកពីគ្នា ខ្វះការសហការគ្នា យើងឃើញថាមនុស្សនេះតិចណាស់ ប៉ុន្តែឧទាហរណ៍ថា ស្រុកមួយមាន១០ឃុំ យើងពង្រាយមួយឃុំម្នាក់ៗ តែនៅពេលមានបញ្ហាពួកគេប្រមូលផ្តុំគ្នាភ្លាម កើតចេញជា១០នាក់ ហើយបើសិនជាខេត្តមួយមាន១០ស្រុក ពួកគេមាន១០០នាក់ សម្រាប់ធ្វើជាសេនាធិការឲ្យថ្នាក់ដឹកនាំខេត្ត ឲ្យមន្ទីរកសិកម្មខេត្ត និយាយរួមរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងមានអ្នកបច្ចេកទេសក្នុងដៃ ដូច្នេះយើងអត់ខ្លាចជាមួយនឹងការចំណាយ សម្រាប់មន្ត្រីបច្ចេកទេសរបស់យើង ដែលត្រូវបញ្ជូនទៅតាមឃុំនោះទេ […] ចំណុចនេះ ដើម្បីយើងពន្លឿននៃការជំរុញការអភិវឌ្ឍវិស័យកសិកម្មរបស់កម្ពុជា”។

សូមជម្រាបថា វិស័យកសិកម្ម បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការធានាសន្តិសុខស្បៀង លើកកម្ពស់កម្រិតជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនការនាំចេញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ទោះបីជាទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងវិបត្តិសកលក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង