រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា

ភ្នំពេញ៖ រដ្ឋបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ យាងចូល ៧១ ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត។
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំប្រដាប់អាវុធ ៣ប្រភេទ នាយក នាយករងរដ្ឋបាល ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាល នៃគណៈអភិបាលក្រុង-ស្រុក តំណាងអង្គការសង្គមស៊ីវិល មហាជន សិស្សានុសិស្ស យុវជនកាយរឹទ្ធ យុវជន ស.ស.យ.ក យុវជនសម្ព័ន្ធស្រលាញ់សន្តិភាព តំណាងបងប្អូនជនជាតិដើមភាគតិច តំណាងបងប្អូនជនជាតិខ្មែរឥស្លាម និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានឯករាជ្យខេត្ត ៕