ក្រុមហ៊ុន Meta អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ឆ្នាំ២០២៣
ភ្នំពេញ៖ ក្រុមហ៊ុនយក្យ Meta បានផលិតវីដេអូ អបអរសាទរកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី ៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ នៅឆ្នាំ២០២៣នេះ។
ក្រុមហ៊ុន Meta បានជូនពរដល់អត្តពលិកទាំងអស់ជួបតែសំណាងល្អនិងជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែង។ សូមមកជុំគ្នាដើម្បីអបអរសាទរស្មារតីកីឡានិងការរួបរួមគ្នាក្នុងពេលដ៏រំភើបនេះ៕