រដ្ឋបាលក្រុងព្រះសីហនុ មិនអនុញ្ញាតឱ្យវាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត

ភ្នំពេញ៖ រដ្ឋបាលក្រុងព្រះសីហនុ បានជូនដំណឹងសារជាថ្មីដល់សាធារណជនជ្រាបថា ការលេងកម្សាន្តនៅលើឆ្នេរខ្សាច់ គឺមិនតម្រូវឱ្យមានការបង់ប្រាក់នោះទេ បងប្អូនអាចក្រាលកន្ទេល ឬតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ។
រដ្ឋបាលក្រុងព្រះសីហនុ បញ្ជាក់ថា “ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត”។
រដ្ឋបាលក្រុងបន្ថែមថា ករណីមានអ្នកទារលុយពីបងប្អូនដែលមកលេងកម្សាន្តនៅលេីឆ្នេរសាធារណៈ សូមផ្តល់ព័ត៌មានតាមទូរស័ព្ទលេខ៖ 096 723 6600 / 070 633 338 ៕
