ឯកឧត្តម ជីវ សុងហាក់ និងឯកឧត្ដម កែ គី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្ដម កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់ និងជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ ពិភាក្សា និងផ្ដល់យោបល់បន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់។
កិច្ចប្រជុំខាងលើនេះដោយមានការចូលរួមពី ឯកឧត្ដមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រីសមាជិកគណៈកម្មការ៕
