**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា! ឯកឧត្ដម នេត្យ ភក្រ្តា ថាយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី

ភ្នំពេញ៖ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅក្រោមប្រធានបទ ៖ «ការស្តារឡើងវិញ ប្រព័ន្ធអេកូឡូស៊ី» ដែលបានរៀបចំឡើង ដោយក្រសួងបរិស្ថាន និងសហការរៀបចំដោយ ក្រុមហ៊ុនទឹកពិសាវីតាល់ កាលពីថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៣ នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រោមវត្តមានឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ចៅ មុន្នីរ៉ា អភិបាលរងខេត្តស្ទឹងត្រែង លោក កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងលោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់), លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ដៃគូសង្គមស៊ីវិល មន្ត្រីរាជការ កងកម្លាំង ប្អូនៗអ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំបុគ្គលិកវីតាល់ និងប្រជាពលរដ្ឋប្រមាណ ៤០០នាក់ ។

ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើង ស្របទៅនឹងខួបលើកទី៣០ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធ ទិវាបរិស្ថានជាតិ និងពិភពលោក ជាមួយគោលបំណងក្នុងការបង្កើន ការយល់ដឹងដល់សាធារណជនអំពីបញ្ហាបរិស្ថាន និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ និងសហគមន៍ ឱ្យក្លាយទៅជាភ្នាក់ងារ សកម្មប្រកបដោយចីរភាព និងរួមគ្នារក្សាការពារ និងអភិវឌ្ឍមេត្រីបរិស្ថាន។

បន្ថែមពីនេះឆ្នាំ២០២៣ ជាឆ្នាំដ៏សំខាន់ សម្រាប់ការប្តេជ្ញាចិត្ត របស់ប្រជាជាតិនានាក្នុងការចូលរួមអភិរក្ស និងស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី និងការប្រឆាំងនឹងវិបត្តិអាកាសធាតុ និងបង្កើនសន្តិសុខ ស្បៀង ការផ្គត់ផ្គង់ទឹក និងជីវៈចម្រុះ។

ឯកឧត្ដម នេត្រ ភក្រ្តា បានថ្លែងថា​ «ភពផែនដី និងប្រព័ន្ធអេកូឡូស៊ី បានផ្តល់អ្វីៗទាំងអស់សម្រាប់គាំទ្រ ដល់ភាវរស់នៅលើភពផែនដី ក្នុងនោះមានមនុស្សជាតិផងដែរ។ ស្បៀងអាហារ ទឹកសម្រាប់ពិសា និងខ្យល់ដកដង្ហើម ដែលមនុស្សកំពុងត្រូវការ បានមកពីផែនដី។ ប្រព័ន្ធអេកូឡូស៊ីផែនដីបច្ចុប្បន្នប្រឈម នឹងភាពរិចរឹលដោយសារតែតម្រូវការ ការដកហូតនិងប្រើប្រាស់ហួសប្រមាណ និងកំពុងប្រឈម នឹងការប្រែប្រួល អាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ យើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាភពផែនដី និងស្តារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី ដូចជាការថែរក្សាអភិរក្សព្រៃឈើ ការដាំស្តារព្រៃឡើងវិញ ការសន្សំសំចៃថាមពល ការសន្សំសំចៃការប្រើប្រាស់ទឹក និងកុំខ្ជះខ្ជាយម្ហូបអាហារ ដើម្បីធានាសន្តិសុខស្បៀង និងមានទឹកគ្រប់គ្រាន ដើម្បីប្រើប្រាស់ និងមានខ្យល់បរិសុទ្ធ។ ធម្មជាតិអាចរីកលូតលាស់ដោយមិនត្រូវការមនុស្ស ប៉ុន្តែមនុស្សមិនអាចរស់នៅបានឡើយ បើគ្មាន ធម្មជាតិ។ បន្ថែមពីនេះ លោកក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការ ឧបត្ថម្ភគាំទ្ររបស់ វីតាល់ ជាមួយសកម្មភាពនានារបស់ ក្រសួងបរិស្ថានជាដរាប»។

លោក កែន សេរីរដ្ឋា បានលើកឡើងថា ប្រធានបទឆ្នាំនេះ «ការស្តារឡើងវិញប្រព័ន្ធអេកូឡូស៊ី» គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការផ្សព្វផ្សាយ និងការក្រើនរំលឹកសារទៅកាន់ពិភពលោក ពីការស្តារប្រព័ន្ធអេកូឡូស៊ី ដែលត្រូវបានរំខាន និងដើម្បីឆ្លើយតបទៅនឹងវិបត្តិ នៃការប្រែប្រួលអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ការផ្គត់ផ្គង់ទឹក រហោរស្ថានកម្ម និងជីវៈចម្រុះ។ ដូចនេះហើយបានជាព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងបរិស្ថាន ជាសេនាធិការ បាននិងកំពុងបំពេញបេសកម្ម ដឹកនាំ និងគ្រប់គ្រង ការងារកិច្ចគាំពារបរិស្ថាន ការងារគ្រប់គ្រង ធនធានធម្មជាតិ និងអភិរក្សជីវចម្រុះ ដើម្បីពង្រឹងប្រពន្ឋ័គ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៧៦កន្លែង និងមុខងារប្រព័ន្ធអេកូឡូស៊ីសំដៅធានា៖
*ទី១៖ សេវាកម្មផ្តល់៖ ប្រភពអាហារ ទឹកប្រើប្រាស់ ឈើប្រើប្រាស់ ឧសថ និងថាមពលប្រើប្រាស់
*ទី២៖ សេវាកម្មធ្វើនិយ័តកម្ម៖ ធ្វើនិយ័តកម្មធាតុអាកាស ខ្សែសង្វាក់អាហារ និងនិយ័តកម្មបន្សុតទឹក
*ទី៣៖ សេវាកម្មវប្បធម៌៖ តំបន់មានសោភ័ណភាព តំបន់អបិយ៍ជំនឿ កន្លែងសិក្សាអប់រំ ស្រាវជ្រាវនិង តំបន់កំសាន្ត
*ទី៤៖ សេវាកម្មគាំទ្រ៖ ផលិតសារជាតិចិញ្ចឹម បង្កើតសារធាតុចិញ្ចឹម បង្កើតជីជាតិដី និងផលិតកម្មបឋម។

លោក ចៅ មុន្នីរ៉ា បានថ្លែងឱ្យដឹងថា៖ «ខេត្តស្ទឹងត្រែងពិតជាមានកិត្តិយសដែលបានថ្នាក់ជាតិជ្រើសរើស សម្រាប់ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា យ៉ាងអធិកអធម និងពោរពេញដោយអត្ថន័យ និងជាចំណែក នៃការចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងខេត្តបានយល់ដឹង ពីសារៈសំខាន់ របស់ពួកគាត់ ក្នុងការចូលរួមទប់ស្កាត់ការផ្លាស់ប្តូរភាព អវិជ្ជមាន ចំពោះបញ្ហាបរិស្ថាន និងរួមគ្នាដើម្បីមេត្រីភាពបរិស្ថាន។
លោកបានបន្តឱ្យដឹងទៀតថា ជាមួយនឹងសកម្មភាពនេះ រដ្ឋបាលខេត្ត សូមលើកទឹកចិត្ត ដល់មន្ទីរអង្គភាពជុំវិញ ខេត្ត សូមបន្តពាំនាំការផ្សព្វផ្សាយ ចំណេះដឹងពីការថែរក្សាបរិស្ថានជូនដល់អង្គភាព, ដៃគូពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុង មូលដ្ឋានទាំងអស់បន្តទៀត ។លោក ហេង វ៉ាន់សាក់ ប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានលើកឡើងថា៖ «វីតាល់ក្នុងនាមជាវិស័យឯកជន ពិតជាមានសេចក្តីរីករាយ ដោយកត់ សម្គាល់ឃើញថា ទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា ពីមួយឆ្នាំទីមួយឆ្នាំ កាន់តែទទួល បានការចាប់ អារម្មណ៍ និងការចូលរួមពីបុគ្គល និងដៃគូសំខាន់ៗ ដែលបានចូលរួមផ្តល់ការគាំទ្រ និងអនុសាសន៍ល្អៗ សម្រាប់ជាធាតុចូលក្នុងការកំណត់អាទិភាព ការងារ ក៏ដូចជាកំណត់នូវវិធានការសំខាន់ៗ ក្នុងការដោះស្រាយបញ្ហាដែលយើងទាំងអស់គ្នាកំពុងតែជួបប្រទះ ដែលនេះជាកាតព្វកិច្ចយើងទាំងអស់គ្នា សម្រាប់មាតុភូមិមួយនេះ»។

សូមបញ្ជាក់ថា រាប់ចាប់តាំងពីការចាប់ផ្តើម អាជីវកម្ម, វីតាល់ បានកំណត់អទិភាពការងារ របស់ខ្លួន មិនត្រឹម តែផ្តល់ជូន នូវទឹកពិសា ដែលមានគុណភាពខ្ពស់, សុវត្ថិភាព, និងប្រកបដោយអនាម័យ ប៉ុណ្ណោះទេ ការចូលរួមសកម្មភាពសង្គម និងការឆ្លើយតបទៅហ្នឹងតម្រូវការរបស់សង្គម ជាកិច្ចការមួយទៀតដែល វីតាល់ បានកំណត់ជាអតិភាពផងដែល។

ក្នុងរយៈពេល ១៣ ឆ្នាំចុងក្រោយនេះវីតាល់ បានដាក់ចេញនូវគម្រោងមួយចំនួន ដែលទទួលបានការសាទរ ពីសាធារណៈជន រួមមាន គម្រោង Vital Go Green ដែលបានរៀបចំឡើងកាលពីឆ្នាំ២០១៥ តាមរយៈការដកប្លាស្ទិកលើគម្រប ដែលវីតាល់បានធ្វើមុនគេ សម្រាប់វិស័យ ទឹកដបនៅកម្ពុជា។ គំរូនេះបានក្លាយជាចលករ នៃការផ្លាស់ប្តូរ បរិបទ នៃការផលិតទឹកដប ដោយពុំមានប្លាស្ទិក លើគម្របដប សម្រាប់ទីផ្សារកម្ពុជា ។ បន្តបន្ទាប់, ក្រុមហ៊ុនក៏បានចូលរួមបន្ថែមទៀត ក្នុងការគាំទ្រដល់គំនិតផ្តួចផ្តើមបរិស្ថានផ្សេងៗ មានដូចជា ការដាំកោងកាងឡើងវិញ ដែល វីតាល់ បានសហការជាមួយក្រសួងបរិស្ថាន ចំនួន៣ឆ្នាំរួចមកហើយដោយដាំបានប្រមាណ ៦០០០ ដើម នៅខេត្តកំពត និងខេត្តកែប និងការចូលរួមគាំទ្រដល់ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកាផងដែល។

ជាមួយគ្នានេះ គូសបញ្ជាក់ ផងដែល វិស័យបរិស្ថាន គឺជាវិស័យ អទិភាព ដែលវីតាល់ បានធ្វើវិភាគទាន និងបរិច្ចាគច្រើនជាងគេ ក្នុងវិស័យទាំង៤ នៃសសរស្តម្ភ ការងារសង្គម របស់វីតាល់។ ឈរលើមូលដ្នាននេះ, ក្រុមការងារ វីតាល់ បានខិតខំយ៉ាងសកម្ម ក្នុងការរៀបចំបន្ថែមនូវទៀត សកម្មភាពបរិស្ថាន ជាមួយដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីជាចំណែក នៃការស្តារផលប៉ះពាល់ ចំពោះបរិស្ថាន និងដើម្បីមេត្រីភាពបរិស្ថាន របស់កម្ពុជា និងសាកលលោក៕

អត្ថបទដែលជាប់ទាក់ទង