ឯកឧត្តម អ៊ូច ភា អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមម្ពុជា ខេត្តតាកែវ ចែកជូនពលរដ្ឋក្រីក្រប្រភេទ១ ចំនួន ៩០គ្រួសារ នៅស្រុកគិរីវង់

ភ្នំពេញ៖ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកគណៈកម្មាធិការសាខា លោកនាយកប្រតិបត្តិសាខា និងមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមម្ពុជា ខេត្តតាកែវ មកចែកជូនគ្រួសារប្រជាពលរដ្ឋក្រីក្រប្រភេទ១ ចំនួន ៩០គ្រួសារ នៅស្រុកគិរីវង់ ខេត្តតាកែវ ដែលពិធីនេះរៀបចំឡើងនៅបរិវេនសាលាស្រុកគិរីវង់ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមប្រធា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានពាំនាំការផ្ដាំផ្ញើរការសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានផ្ដល់ជូន រួមមាន÷ អង្ករ២៥ គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រមារ១ មីមួយកេស និងថវិកាមួយចំនួនផងដែរ។
