សម្តេចតេជោ ហ៊ុន សែន ប្រកាសទទួលយក លោក អៀ ចាន់ណា ជាសមាជិកបក្សប្រជាជន ហើយបញ្ជាក់ថា CPP បើកចិត្តដ៏ទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ បានប្រកាសទទួលយក លោក អៀ ចាន់ណា អតីតតំណាងយុវជននៃអតីតគណបក្សសង្រ្គោះជាតិប្រទេសន័រវេ (Norway) ឱ្យធ្វើជាសមាជិកបក្សប្រជាជនកម្ពុជា ហើយបញ្ជាក់ថា CPP បើកចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយ។

