សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលប្រទានពរជូនសម្តេច ក្នុងឱកាសទទួលបានគោរមងារកិត្តិយស

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងអំណរព្រះគុណ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលបានប្រទានពរសម្រាប់សម្តេច ក្នុងឱកាសក្នុងឱកាសទទួលបានគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និង សញ្ញា បត្របណ្ឌិតកិត្តិយសផ្នែក «មនុស្សសាស្ត្រ និងសាមគ្គីភាព»។
