ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភថ្លៃព្យាបាលដល់អ៊ំប្រុសម្នាក់ មានជំងឺប្រចាំកាយជាច្រើនមុខ

ភ្នំពេញ៖ អ៊ំប្រុស គង់ វណ្ណា អាយុ ៥២ឆ្នាំ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ គាត់មានជំងឺប្រចាំកាយជាច្រើនមុខ ដូចជា ជំងឺបេះដូង ស្ទះសរសៃឈាមខួរក្បាល គៀបសរសៃឆ្អឹងខ្នង និងមិនមានអាចដើររួច ត្រូវបានព្យាបាល និងតាមដានជាប្រចាំជាមួយក្រុមគ្រូពេទ្យTYDA ដោយជោគជ័យ។
ការចំណាយទាំងអស់ក្នុងការព្យាបាល និងការស្នាក់នៅហូបចុកក្នុងពេលព្យាបាល ត្រូវបានជួយឧបត្ថម្ភដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ។
