**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

សម្តេចតេជោ បង្ហាញក្ដីរំពឹងថាប្រទេសផ្សេងទៀតដែលរៀបចំព្រឹត្តិការស៊ីហ្គេមក្រោយៗ ​នឹងអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរំពឹងថា ប្រទេសដ៏ទៃទៀត ដែលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំក្រោយៗទៀត នឹងអនុគ្រោះមិនយកលុយពីប្រតិភូកីឡារបស់កម្ពុជា ដែលបានទៅចូលរួមប្រកួត។

ទោះជាយ៉ាងនេះក្តី សម្តេចបញ្ជាក់ បើទោះបីជាប្រទេសទាំងនោះ មិនអនុគ្រោះក៏ដោយ ក៏សម្តេចមិនដាក់លក្ខខណ្ឌទាមទារនោះឡើយ ព្រោះអ្វីដែលកម្ពុជាផ្តល់ដល់ប្រតិភូកីឡាទាំងអស់ដែលមកចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជានេះ គឺជាទឹកចិត្តរបស់កម្ពុជា ដែល​មាន គឺ «ប្រទេសតូច តែបេះដូងធំ»។

សម្តេចថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលបានរៀបចំធ្វើឡើង នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។​

សម្តេចបានគូសបញ្ជាក់បន្ថែមថា «ខ្ញុំជឿថាផ្នែកកីឡា នឹងអាចមានការប្រែប្រួលទៅលើការគិតគូរឡើងវិញអំពីភាពជាម្ចាស់ផ្ទះ យ៉ាងហោចណាស់ ក្នុងបណ្តាប្រទេសអាស៊ាន មានប្រទេសអាស៊ានខ្លះអាចនឹងឆ្លើយតបតាមបែបបរិការណ៍ជាមួយកម្ពុជា។ កាលពីបញ្ជូនកីឡាករមកកម្ពុជា កម្ពុជាអត់យកលុយ ពេលកម្ពុជាបញ្ជូនទៅវិញអត់យកលុយវិញដែរ។ តែខ្ញុំមិនដាក់លក្ខខណ្ឌហ្នឹងទេ ទោះបីជាអ្នកឯងឱ្យឬមិនឱ្យ គឺជារឿងរបស់អ្នក ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ប្រទេសតូចក្រតែថ្លើមធំ»។

សម្តេចតេជោ បានមានប្រសាសន៍ថា កម្ពុជាបានចំណាយថវិកាប្រមាណ​៧លានដុល្លារ សម្រាប់ការរៀបចំ​អាហារ​ទទួលប្រតិភូកីឡាទាំងអស់ ដែលនេះគឺជាទឹកចិត្តរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។

សម្តេចលើកឡើងថា ប្រសិនបើកម្ពុជា ជាប្រទេសអ្នកមាននោះ កម្ពុជានឹងកាន់តែផ្តល់ជំនួយ និងចែករំលែកទៅ​កាន់ប្រទេសដ៏ទៃឱ្យកាន់តែច្រើន ​ខណៈដែលកន្លងមក ពេលអំឡុងពេលកើតមានជំងឺកូវីដ១៩ កម្ពុជា​ បាននាំយកជំនួយប្រគល់ឱ្យប្រទេសចំនួនផងដែរ ដូចជា នេប៉ាល់ ទីម័រ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសគុយបា បើទោះបីជា កម្ពុជា ជាប្រទេសក្រក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង